Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ចាប់​អារម្មណ៍​ចង់​បាន​ខ្សែការពារ​ស្ដាំ Kieran Trippier

Published

on

ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្តាំ​របស់​ក្លឹប Newcastle United គឺ​កីឡាករ Kieran Trippier នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ។

ជា​ការ​ពិត​ណាស់ គ្មាន​ការ​លាក់​បាំង​អ្វី​ឡើយ ដោយ​កាល​ពី​ដើម​ខែ​នេះ គ្រូ​បង្វឹក​របស់​ក្លឹប​លោក Thomas Tuchel បាន​បង្ហាញ​ជា​សាធារណៈ​ថា គាត់​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​ស្តាំ​ម្នាក់ មុន​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អាឡឺម៉ង់​បិទ នា​ថ្ងៃទី 1 ខែ​កុម្ភៈ ខាង​មុខ។

កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ Bayern Munich បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ Kyle Walker របស់ Manchester City តែ​ត្រូវ​បាន​បរាជ័យ ហើយ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​របស់​គាត់​រហូត​ដល់​ឆ្នាំ 2026។

យ៉ាង​ណា​មិញ នៅ​ពេល​នេះ​កាសែត Chronicle Live បាន​អះអាង​ថា Bayern Munich បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​ម្នាក់​ទៀត​គឺ Kieran Trippier។ ពេល​នេះ Bayern Munich សង្ឃឹម​ថា ពួកគេ​អាច​បញ្ចុះ​បញ្ចូល Trippier ឲ្យ​ផ្លាស់​ទៅ​ទឹកដី​អាឡឺម៉ង់ ដោយ​មាន​មិត្ត​រួម​ជាតិ​របស់​គាត់ Harry Kane និង Eric Dier នៅ​ទីនោះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២