Connect with us

បាល់ទាត់អន្តរជាតិ

Man City នឹង​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ Savio នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បា​នគេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​គោលជំហរ​ច្បាស់លាស់​មួយ សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Troyes គឺ​កីឡាករ Savio នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Savio កំពុង​ខ្ចី​ជើង​នៅ​ទឹកដី​អេស្ប៉ាញ​ជាមួយ​ក្លឹប Girona។

គេ​បាន​ដឹង​ថា ក្លឹប​ម្ចាស់​ជើង​ឯក Man City អាច​នឹង​ចំណាយ​ប្រាក់​ប្រហែល​ជា 10 លានផោន រឺ​តិច​ជាង​នេះ សម្រាប់​ការ​ផ្ទេរ Savio។ កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Girona ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី Troyes កាល​ពី ខែ​កក្កដា ឆ្នាំ​មុន ហើយ​គាត់​កំពុង​មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ ដោយ​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 5 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 23 ប្រកួត។

លើស​ពី​នេះ​ទៀត កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ Girona កាន់​កាប់​តំណែង​កំពូល​តារាង La Liga ផង​ដែរ។ ក្លឹប​មួយ​ចំនួន​ត្រូវ​បាន​គេ​អះអាង​ថា បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​រូប​នេះ ប៉ុន្តែ​បើ​យោងតាម​សារ​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា Man City គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​គាត់​បាន​សម្រេច ជា​មួយ​នឹង​កិច្ច​ព្រមព្រៀង​ដែល​អាច​មាន​តម្លៃ​ទាប​ជាង​ក្លឹប​ផ្សេងៗ​ថែម​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២