Connect with us

បាល់ទាត់អន្តរជាតិ

Salah អះអាង​ថា ការ​ចាកចេញ​របស់ Jurgen Klopp មិន​ប៉ះពាល់​ដល់​អនាគត​របស់​គាត់​ជាមួយ​ក្លឹប​ឡើយ!!!

Published

on

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Mohamed Salah បាន​អះអាង​ថា ការ​ចាកចេញ​របស់​លោក Jurgen Klopp នឹង​មិន​ប៉ះ​ពាល់​ដល់​អនាគត​របស់​គាត់​ជាមួយ​ក្លឹប​នោះ​ទេ។ ដោយ​ឡែក​យើង​បាន​ដឹង​ហើយ​ថា Klopp បាន​ប្រកាស​កាល​ពី​ខែ​មករា​កន្លង​ទៅ​ថា គាត់​នឹង​ចាកចេញ​ពី​តួនាទី​ជា​គ្រូ​បង្វឹក​របស់​ខ្លួន នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បន្ទាប់​ពី​ចំណាយ​ពេល 9 ឆ្នាំ​ជាមួយ Liverpool។

បន្ត​ពី​ពេល​នោះ​មក មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ពី​ការ​ចាកចេញ​របស់​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​របស់ Liverpool ដែល​អាច​នឹង​ចាកចេញ​ដូច Jurgen Klopp ដែរ។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ជជែក​វែក​ញែក​អំពី Mohamed Salah ដែល​អាច​ចាកចេញ​ពី Liverpool នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ដូចគ្នា ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នៅ​សល់​ត្រឹមតែ 18 ខែ​ទៀត​ប៉ុណ្ណោះ។

ផ្ទុយ​មក​វិញ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ បាន​អះអាង​ថា អនាគត​របស់​គាត់​ដែល​អាច​ចាកចេញ​ពី Liverpool រឺ​បន្ត​កុងត្រា​ថ្មី​ទៀត​នោះ មិន​មែន​ដោយ​សារ​តែ​ការ​ចាកចេញ​របស់​គ្រូ​បង្វឹក​ខ្លួន​លោក Jurgen Klopp ឡើយ។ គួរ​រំលឹកផង​ដែរ​ថា Mohamed Salah គឺ​ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់ Liverpool ដោយ​គាត់​បាន​ស្នាក់​នៅ​ទីនេះ​តាំង​ពី​ថ្ងៃទី 22 ខែ​មិថុនា ឆ្នាំ 2017 មក​ម្ល៉េះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២