Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Man City ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Claudio Echeverri

Published

on

ក្លឹប​មេឃខៀវ Manchester City ថ្ងៃ​នេះ​បាន​ប្រកាស​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​របស់​ពួក​គេ​លើ Claudio Echeverri ពី​ក្លឹប River Plate។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​តារា​ឆ្នើម​មួយ​រូប​នា​ពេល​អនាគត ស្រប​ពេល​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​សុទ្ធតែ​ចង់បាន​គាត់​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ជា​ចុង​ក្រោយ Claudio Echeverri បាន​សម្រេច​ចិត្ត​ផ្ទេរ​មក​កាន់​ទឹកដី Premier League ដោយ​ចូលរួម​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក Man City។ កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​រយៈពេល 4 ឆ្នាំ​កន្លះ ដែល​មាន​សុពលភាព​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2027-2028។

គេ​បាន​ដឹង​ថា ក្លឹប​មេឃខៀវ Manchester City បាន​ចំណាយ​ប្រាក់​ប្រហែល​ជា 12.5 លានផោន សម្រាប់​តម្លៃ​ខ្លួន​ដែល​ពួក​គេ​ទិញ​យក Claudio Echeverri។ គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​វ័យ​ក្មេង​របស់​អាហ្សង់ទីន​រូបនេះ​ចាប់​ផ្ដើម​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​គាត់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម 17 ឆ្នាំ​កាល​ពី​ឆ្នាំមុន ដោយ​ក្នុង​ព្រឹត្តិការណ៍​នោះ​គាត់​បាន​ស៊ុតបញ្ចូលទី​បាន 5 គ្រាប់ និង Assist 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 8 ប្រកួត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២