Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​របស់ Union Berlin រង​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អាឡឺម៉ង់ បន្ទាប់​ពី​គាត់​បាន​ដាល់ Leroy Sane មួយ​ដៃ

Published

on

សមាគមន៍​បាល់ទាត់​របស់​អាឡឺម៉ង់ (DFB) បាន​ព្យួរ​ការងារ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Union Berlin គឺ​លោក Nenad Bjelica ចំនួន 3 ប្រកួត សម្រាប់​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​ឡើង ក្នុង​ការ​ប្រកួត​ជុំ​ទី 13 នៃ​ក្របខណ្ឌ Bundesliga ខណៈ​ដែល Bayern Munich បាន​ទទួល​ជ័យ​ជំនះ​យ៉ាង​លំបាក​សម្រាប់​លទ្ធផល 1-0។

បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​នាទីទី 74 គ្រូ​បង្វឹក​សញ្ជាតិ​ក្រូអាត​ដែល​ដឹកនាំ​ក្រុម Union Berlin បាន​វាយ​ខ្សែប្រយុទ្ធ​ស្លាប Leroy Sane មួយ​ដៃ​ចំ​មុខ។ ជម្លោះ​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល Leroy Sane រត់​ទៅ​ឆក់​បាល់​ពី​ដៃ​របស់ Nenad Bjelica ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នោះ​បាន​បោះ​បាល់​ទៅ​ម្ខាង។ ជាលទ្ធផល​នៃ​ជម្លោះ Bjelica បាន​ទទួល​កាត​ក្រហម ហើយ Sane ទទួល​បាន​កាត​លឿង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​នោះ​មក Nenad Bjelica ត្រូវ​បាន​សហព័ន្ធ​ប្រកាស​បញ្ជាក់​ថា គាត់​នឹង​ត្រូវ​ពិន័យ 3 ប្រកួត​មិន​ឲ្យ​ឈរ​បញ្ជា​កូន​ក្រុម។ បន្ថែម​ពី​លើ​ការ​ព្យួរ​​ប្រកួត​ចំនួន 3 ទៀត​នោះ គ្រូ​បង្វឹក​រូប​នេះ ក៏​ទទួល​បាន​ការ​ផាក​ពិន័យ​ជា​ប្រាក់ចំនួន 25,000 អឺរ៉ូ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២