Connect with us

បាល់ទាត់អន្តរជាតិ

Liverpool កំពុង​ទាក់ទង​ទៅ Porto ជុំ​វិញ​ការ​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ទៅ​កាន់​ក្លឹប FC Porto ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ Alan Varela ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ទើប​តែ​បាន​ផ្ទេរ​ពី Boca Juniors ទៅ Porto កាល​ពី​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ ជាមួយ​នឹង​តម្លៃ​ខ្លួន 9.4 លានផោន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Alan Varela បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​​ក្លឹប FC Porto ក្នុង​រដូវកាល 2023-2024 នេះ ដោយ​បាន​បង្ហាញខ្លួន​ចំនួន 14 ដង នៅ​លីគ​កំពូល Primeira Liga។ គាត់​បាន​រួម​ចំណែក​ស៊ុតបញ្ចូលទី​បាន​ម្តង និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 2 ដង ក្នុង​នាម​ជា​ខ្សែបម្រើ​កណ្តាល។

មុន​ពេល​ក្លាយ​ជា​កីឡាករ​របស់ Porto ខ្សែបម្រើ​រូបនេះ​បាន​ចំណាយ​ពេល​ជាង 3 ឆ្នាំ​លេង​ឲ្យ​ឈុត​ធំ​របស់​ក្លឹប Boca Juniors ចន្លោះ​ឆ្នាំ 2020 និង 2023 ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន 111 ប្រកួត។ ដោយ​ឡែក​ថ្មីៗ​នេះ យោង​តាម​របាយការណ៍​ពី​កាសែត​កីឡា Bolavip បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool បាន​ទាក់ទង​ទៅ​កាន់​ក្លឹប Porto ជុំ​វិញ​លទ្ធភាព​នៃ​ការ​នាំ​យក Varela ទៅ​ទឹកដី​អង់គ្លេស​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ក្លឹប​ហង្សក្រហម​កំពុង​ត្រូវ​ការ​ខ្សែបម្រើ​កណ្ដាល​ជា​ចាំ​បាច់ ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​មាន​ជម្រើស​តែ Wataru Endo ម្នាក់​ប៉ុណ្ណោះ ដែល​លេង​នាទី​ជា​ខ្សែបម្រើ​ការពារ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២