Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាញ់ Villarreal 5-3 ខណៈ​ដែល Xavi ប្រកាស​លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ចាញ់​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ដី​របស់​ខ្លួន​ឯង ដោយ​ត្រូវ​បាន​ក្លឹប Villarreal លុត​ក្នុង​លទ្ធផល 5 ទល់​នឹង 3 ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល​របស់​អេស្ប៉ាញ LaLiga។ បច្ចុប្បន្ន Barcelona ហាក់​មាន​ក្ដី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ សម្រាប់​ការ​តាម​ប្រជែង​យក​ពាន​លីគ​នៅ​រដូវកាល​នេះ ដោយ​ពួក​គេ​ចាញ់​​ក្រុម​កំពូល​តារាង Real Madrid រហូត​ដល់ 10 ពិន្ទុ។

យ៉ាង​ណា​មិញ ក្រោយ​ការ​ប្រកួត​ដែល​ចាញ់ Villarreal ហើយ​នោះ មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយ​គ្រូ​បង្វឹក​របស់​ក្លឹប​គឺ​លោក Xavi Hernandez បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូវការណ៍​ថា គាត់​នឹង​ចាកចេញ​ពី​តំណែង​របស់​ខ្លួន ឈប់​ដឹកនាំ​ក្រុម​បន្ត​ទៀត​ហើយ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យោងតាម​ការ​ប្រកាស​របស់ Barcelona កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា៖ Xavi Hernandez នឹង​លាលែង​ពី​ការ​ដឹកនាំ​ក្លឹប Barcelona នៅ​ថ្ងៃទី 30 ខែ​មិថុនា​ ខាង​មុខ។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា៖ “ខ្ញុំ​គិត​ថា ស្ថានភាព​សម​នឹង​ការ​ផ្លាស់​ប្តូរ ហើយ​ខ្ញុំ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​បែប​នេះ​បន្ត​ទៅ​ទៀត​ទេ”។

ប្រភព: Barcelona

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២