បាល់ទាត់អន្តរជាតិ
Messi ជះឥទ្ធិពលដ៏សំខាន់ ធ្វើឲ្យក្លឹប Inter Miami កើនឡើងប្រាក់ចំណូលរហូតដល់ 74%
ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Inter Miami នៅ MLS របស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលវិជ្ជមានដ៏សំខាន់ ក្នុងការជួយឲ្យក្លឹបរបស់ខ្លួនអាចរកបានចំណូលកាន់តែច្រើន គិតចាប់តាំងពេលដែលគាត់ទៅលេងនៅទីនោះ (នេះបើយោងតាម Sportico បានរាយការណ៍)។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្លឹប Inter Miami ដែលស្ថិតនៅរដ្ឋផ្លរីដា ក្នុងរដូវក្តៅឆ្នាំ 2023 បន្ទាប់ពីគាត់បានចាកចេញពីក្លឹបយក្សបារាំង PSG។ ម្ចាស់ពាន Ballon d’Or 8 សម័យ Lionel Messi ក៏បានឈ្នះពានរង្វាន់ Leagues Cup ដែលជាពានលើកដំបូង សម្រាប់ក្លឹបថ្មីរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះក្លឹប Inter Miami ត្រូវបានគេវាយតម្លៃថា ជាក្លឹបមួយស្ថិតក្នុងចំណោមក្លឹបដែលមានប្រាក់ចំណូលច្រើនបំផុតទាំង 3 នៅ MLS ដែលពួកគេកំពុងក្លាយជាក្លឹបដែលមានតម្លៃជាទឹកប្រាក់ 1.02 ពាន់លានដុល្លារ។ ចំនួនទឹកប្រាក់របស់ក្លឹបបានកើនឡើងរហូតដល់ 74% បើធៀបនឹងពីមុន។ បច្ចុប្បន្នមានតែក្លឹប 2 ផ្សេងទៀតប៉ុណ្ណោះ ដែលជាក្លឹបមានប្រាក់ច្រើនជាងក្លឹបរបស់លោក David Beckham គឺក្លឹប Los Angeles (1.15 ពាន់លានដុល្លារ) និង Atlanta (1.05 ពាន់លានដុល្លារ)។
ប្រភព: Telecomasia