បាល់ទាត់អន្តរជាតិ
Arsenal ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែបម្រើ Sergi Roberto
កីឡាករ Sergi Roberto ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលស្ថិតនៅទឹកដីអង់គ្លេសផងដែរ។
យ៉ាងណាមិញសម្រាប់ Sergi Roberto គាត់បានចំណាយពេលវេលាពេញមួយអាជីពបាល់ទាត់របស់គាត់ តាំងពីឈុតយុវជនរហូតដល់បច្ចុប្បន្នជាមួយក្លឹបយក្សកាតាឡាន់ FC Barcelona។ កីឡាករឆ្នើមរូបនេះបានលេងជាខ្សែការពារស្ដាំ និងមានសមត្ថភាពលេងជាខ្សែបម្រើផងដែរ ខណៈដែលគាត់ត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំ តាំងពីវ័យ 18 ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ 2010 ម្ល៉េះ។
ដោយឡែកកីឡាករវ័យ 31 ឆ្នាំរូបនេះ បច្ចុប្បន្នមិនមែនជាផ្នែកមួយដ៏សំខាន់របស់ក្លឹប Barcelona ឡើយ ស្របពេលដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅខែមិថុនាឆាប់ៗខាងមុខ។ Sergi Roberto ត្រូវបានគេរំពឹងថា អាចនឹងចាកចេញទៅទឹកដីអាមេរិកដោយចូលរួមជាមួយក្លឹប Inter Miami ប៉ុន្តែផ្ទុយមកវិញ របាយការណ៍ចុងក្រោយពី AS បានឲ្យដឹងថា ខ្សែបម្រើរូបនេះនឹងចាកចេញពី Barcelona នៅពេលផុតកុងត្រា ហើយក្លឹបកាំភ្លើងធំកំពុងតាមដានស្ថានភាពរបស់ Roberto ដោយពួកគេអាចនឹងចុះហត្ថលេខាលើគាត់នៅដើមរដូវកាលក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como