Connect with us

បាល់ទាត់អន្តរជាតិ

Man United និង​តោខៀវ Chelsea កំពុង​ពេញ​ចិត្ត​លើ​អតីត​ខ្សែប្រយុទ្ធ​របស់ Barcelona គឺ​កីឡាករ Martin Braithwaite

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ​កណ្ដាល​តម្លៃ 6 លានផោន គឺ​កីឡាករ Martin Braithwaite ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប Barcelona។ ទោះ​ជា​យ៉ាង​ណា បិសាចក្រហម​អាច​នឹង​ប្រឈម​មុខ​​ការ​ប្រកួត​ប្រជែង​ពី Chelsea ដែល​ពួក​គេ​ក៏​ចង់​បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ដែរ។

គេ​បាន​ដឹង​ថា ក្លឹប​នៅ Premier League ទាំង 2 កំពុង​ស្វែងរកការ​ពង្រឹង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ ហើយ​អាច​ចំណាយ​ប្រាក់​មួយ​ចំនួន ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ Martin Braithwaite របស់​ក្លឹប Espanyol នៅ​មុន​ថ្ងៃ​ផុត​កំណត់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ នា​ថ្ងៃទី 1 ខែកុម្ភៈ ខាង​មុខ​នេះ។

យោង​តាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន Braithwaite គឺ​ជា​កីឡាករ​ដ៏​លេចធ្លោរ​ម្នាក់ និង​ជា​ខ្សែប្រយុទ្ធ​ដែល​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​នៅ Segunda Division (លីគ​ទី 2 របស់​អេស្ប៉ាញ) ដោយ​រក​បាន 12 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 22 ប្រកួត។ ស្ថិតិ​ដ៏​ល្អ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ Man United និង​តោខៀវ Chelsea កំពុង​ពិចារណា​នាំយក​គាត់​ទៅ​ទឹកដី​អង់គ្លេស​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២