Connect with us

បាល់ទាត់អន្តរជាតិ

Szoboszlai នឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង Arsenal យប់​នេះ!!!

Published

on

ខ្សែ​បម្រើ Dominik Szoboszlai របស់​ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេដឹង​ថា នឹង​អវត្តមាន​ពី​ក្រុម​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត Premier League របស់​ពួកគេ​នៅ​យប់​នេះ (ម៉ោង 11:30) ដែល​ត្រូវ​តទល់​នឹង​ក្លឹប​កាំភ្លើងធំ Arsenal។

យ៉ាង​ណា​មិញ ក្រុម​របស់​លោក Jurgen Klopp នឹង​ត្រូវ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ទឹកដី Emirates ដោយ​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន 3 ពិន្ទុ ដើម្បី​មាន​គម្លាត​នាំ​មុខ​កាន់​តែ​ឆ្ងាយ​ទៅ​លើ​ក្រុម​លេខ 2 Manchester City។ ទន្ទឹម​នឹង​នេះ​ដែរ Arsenal ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ ក៏​ចង់​បាន 3 ពិន្ទុ​ដូច​គ្នា ដើម្បី​ដណ្ដើម​តំណែង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 2 បណ្ដោះ​អាសន្ន និង​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​កាន់​ការ​ប្រជែងពាន Premier League រដូវកាល​នេះ។

ដោយ​ឡែក​សម្រាប់​ខ្សែបម្រើ Szoboszlai បាន​ខកខាន​ការ​ប្រកួត​សម្រាប់​ Liverpool ចំនួន 4 ប្រកួត​មក​ហើយ ដោយ​សារ​បញ្ហា​របួស​សរសៃពួរ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​សកល ដែល​ជា​ការ​ប្រកួត​ទល់​នឹង Newcastle United ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការ​ប្រកួត​ដែល​ហង្សក្រហម​បាន​យក​ឈ្នះ​ទៅ​លើ Norwich City ក្នុង​លទ្ធផល 5-2 នៃ​ការ​ប្រកួត FA Cup កាល​ពី​ចុង​ខែ​មុន។

ទោះជា​យ៉ាង​ណា​ក៏ដោយ​របាយការណ៍​ពី Anfield Talk បាន​អះអាង​ថា Szoboszlai នឹង​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal ថ្ងៃ​នេះ​ឡើយ ដោយ​មិន​​ទាន់​មាន​ហេតុផល​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ។ អតីត​កីឡាករ​របស់​ក្លឹប RB Leipzig រូប​នេះ គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប​ហង្សក្រហម ស្រប​ពេល​ដែល​គាត់​ជា​ខ្សែបម្រើ​ដែល​មាន​ទេពកោសល្យ​អាច​ស៊ុត​បញ្ចូលទី​បាន​យ៉ាង​ល្អ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២