Connect with us

បាល់ទាត់អន្តរជាតិ

លេច​លឺ​ដំណឹង​ថា Bayern Munich ធ្លាប់​បាន​ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ស្លាប Mykhailo Mudryk

Published

on

ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​រងារ​នេះ Bayern Munich បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​លើ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Mykhailo Mudryk។ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ បន្ទាប់​ពី​ការ​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​របស់​ខ្សែប្រយុទ្ធ Kingsley Coman (នេះ​បើ​ផ្អែក​តាម​របាយការណ៍ពី The Athletic)។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចុង​ក្រោយ​ក្លឹប​ម្ចាស់​ជើង​ឯកអាឡឺម៉ង់​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ជម្រើស​ផ្ទេរ Bryan Zaragoza ពី Granada ជំនួស​ឲ្យ​ការ​ផ្ទេរ Mykhailo Mudryk វិញ។ ខ្សែប្រយុទ្ធ​ស្លាប Bryan Zaragoza បាន​ចូល​រួម​ជាមួយ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពាក់​កណ្ដាល​រដូវកាល មុន​ផ្ទេរ​ជា​អចិន្ត្រៃយ៍​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ដោយ​ឡែក Mykhailo Mudryk មិន​មែន​ជា​ខ្សែប្រយុទ្ធ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​តាម​ការ​រំពឹង​ទុក​របស់ Chelsea នោះ​ឡើយ ដោយ​គិត​ចាប់​តាំង​ពី​ពេល​ដែល​​គាត់​ផ្ទេរ​ពី​ក្លឹប Shakhtar Donetsk ក្នុង​តម្លៃ 89 លានផោន កាល​ពី​ខែ​មករា ឆ្នាំ 2023 មក Mudryk បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង Assists 4 ដង​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 41 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២