Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បេជ្ញា​ចិត្ត​​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Girona ឲ្យ​បាន នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

យោង​តាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មានបុណ្យ Barcelona បាន​ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​កណ្តាល Aleix Garcia របស់​ក្លឹប Girona ហើយ​ពួក​គេ​ប្តេជ្ញា​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កីឡាករ​រូបនេះ​ឲ្យ​បាន នា​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

គេ​បាន​ដឹង​ថា Barcelona នឹង​សុខ​ចិត្ត​ស្នើរ​ផ្ដល់​កីឡាករ 3 នាក់​របស់​ខ្លួន​ឲ្យ​ទៅ Girona ដើម្បី​អាច​ឈាន​កិច្ច​ព្រមព្រៀង​សម្រាប់​ខ្សែបម្រើ​កណ្តាល​វ័យ 26 ឆ្នាំ​រូប​នេះ ហើយ​កីឡាករ​ទាំង 3 នោះ​មាន​ដូច​ជា Oriol Romeu, Pablo Torre និង Eric Garcia។ តាម​អ្វី​ដែល Barcelona គ្រោង​នឹង​ផ្ដល់​ជូន​ទៅ​ឲ្យ​ក្លឹប Girona ប្រហែល​សម​ល្មម​គ្រប់គ្រាន់​នឹង​ការ​ឲ្យ​ពួក​គេ​សុខ​ចិត្ត​លះបង់​ខ្សែបម្រើ​ឆ្នើម​របស់​ខ្លួន Aleix Garcia ឲ្យ​មក Camp Nou ហើយ។

យ៉ាង​ណា​មិញ Aleix Garcia បាន​លេង 25 ប្រកួត​ឲ្យ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ក្នុង​រដូវកាល​នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។ កុងត្រា​របស់​គាត់​ជាមួយ Girona នៅ​មាន​សុពលភាព​រហូត​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ 2026។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២