Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ហ៊ាន​ចាយ 70 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Raphinha

Published

on

ក្លឹប​តោខៀវ Chelsea បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​ជូន Barcelona ជាមួយ​នឹង​តម្លៃ​ផ្ទេរ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សរហូត​ដល់ 70 លានផោន សម្រាប់ Raphinha (នេះ​បើ​តាម​របាយការណ៍​ពី Fichajes)។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចាកចេញ​ពី Leeds United ក្នុង​ឆ្នាំ 2022 ដើម្បី​ផ្លាស់​ទៅ Camp Nou ប៉ុន្តែ​ពេល​វេលា​របស់​គាត់​នៅ​ក្លឹប​កាតាឡាន់ ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​ប៉ុន្មាន​ឡើយ។

ជាក់ស្តែង​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អេស្ប៉ាញ FC Barcelona ក៏​មាន​បំណង​ក្នុងការ​លក់ Raphinha នៅ​ចុង​បញ្ចប់​នៃ​រដូវកាលនេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដែល​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​​មិនល្អ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ Chelsea កំពុង​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ខ្សែប្រយុទ្ធ​ស្លាប​ដែល​មាន​សមត្ថភាព​ចែក​បាល់​បាន​ល្អ។

កាល​ពី​​ពេល​កន្លង​ទៅ Chelsea បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី ប៉ុន្តែ​កីឡាករ​ដូច​ជា Mykhaylo Mudryk និង Noni Madueke ជា​ដើម សុទ្ធតែ​មិន​មាន​គុណភាព​ល្អ ក្នុង​ការ​កាត់​បាល់ រឺ​រក​ចន្លោះ​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ខ្សែ​ប្រយុទ្ធ​កណ្ដាល។

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ​លោក Pochettino បាន​មើល​ឃើញ​ពី​កង្វះខាត​បែប​នេះ ហើយ Raphinha បាន​ក្លាយ​ជា​ជម្រើស​មួយ ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ពេញ​ចិត្ត។ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន Raphinha បាន​រងរបួស ប៉ុន្តែ​នៅ​រដូវកាល​នេះ គាត់ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង​ផង​ដែរ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 20 ប្រកួត​ឲ្យ Barcelona។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២