Connect with us

បាល់ទាត់អន្តរជាតិ

បិសាច​ក្រហម នឹង​ព្យាយាម​ចរចា​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្ដាល​សញ្ជាតិ​ហូឡង់​រូប​នេះ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United និង​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ហូឡង់ Dean Huijsen នៅ​រដូវក្ដៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Huijsen បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប AS Roma ប៉ុន្តែ​គាត់​ជា​កីឡាករ​ស្ថិត​ក្រោម​កុងត្រា​របស់ Juventus។ កីឡាករ​​វ័យ 18 ​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​បង្ហាញ​សមត្ថភាព​នៅ​លីគ​កំពូល​នៃប្រទេស​​អ៊ីតាលី។

យោងតាម​របាយការណ៍​ពី Caught Offside បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ទម្រង់​លេង​របស់​ខ្សែ​ការពារ Dean Huijsen មាន​ភាព​លេច​ធ្លោរ​ខ្លាំង ស្រប​ពេលដែល​​អាយុ​គាត់​ក៏​តិច​ផង​នោះ ក្លឹប​បិសាចក្រហម Manchester United និង​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur កំពុង​ចាប់​អារម្មណ៍​ត្រៀម​ចរចា​ចុះ​ហត្ថលេខា​គាត់​ពី​ក្លឹប Juventus នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ គេ​បាន​ដឹង​ថា ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ នឹង​ចំណាយ​ប្រាក់​ប្រហែល 30 លានអឺរ៉ូ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២