Connect with us

បាល់ទាត់អន្តរជាតិ

Chelsea បង្អាក់​ដំណើរ​ឡើង​ទៅ​កាន់​តំណែង​កំពូល​តារាង​របស់ Man City

Published

on

ក្លឹប​មេឃខៀវ Manchester City បាន​បាត់បង់​ឱកាស​ក្នុង​ការ​ដណ្ដើម​បាន 3 ពិន្ទុ​នៅ​ក្នុង​ដី​របស់​ខ្លួន​ឯង​នៅ​ក្នុង​ការ​ប្រកួត Premier League កាល​ពី​រំលង​អាធ្រាត​យប់​មិញ បន្ទាប់​ពី​ពួក​គេ​មិន​អាច​យក​ឈ្នះ​តោខៀវ Chelsea បាន និង​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ 1 ទល់​នឹង 1។

យ៉ាង​ណា​មិញ បន្ទាប់​ពី​ចែក​គ្នា​ម្នាក់ 1 ពិន្ទុ​ជាមួយ​តោខៀវ ក្រុម​របស់​លោក Pep Guardiola បាន​បាត់បង់​ឱកាស​ឡើង​កាន់​កាប់​តំណែង​កំពូល​តារាង Premier League បើ​ទោះ​បី​ជា​ប្រកួត​បន្ទាប់​ពួក​គេ​អាច​យក​ឈ្នះ​ទៅ​លើ Brentford ក៏​ដោយ ខណៈ​ដែល​បច្ចុប្បន្ន Liverpool មាន​ពិន្ទុ​គ្រប់​គ្រាន់​ដើម្បី​ឈរ​នៅ​កំពូល​តារាង។

ដោយ​ឡែក Man City មិន​ត្រឹមតែ​ស្មើ​ជាមួយ Chelsea នោះ​ទេ ពួក​គេ​ស្ទើរ​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​នេះ​ទៀត​ផង ស្រប​ពេល​ដែល Raheem Sterling បាន​ស៊ុត​បញ្ចូលទី​បើក​ឆាក​នាំ​មុខ​មុន​ឲ្យ​តោខៀវ នៅ​នាទីទី 42 ហើយ​លទ្ធផល 1-0 បាន​បន្ត​រហូត​ដល់​នាទីទី 83 ទើប Rodri មាន​ឱកាស​ស៊ុត​តាម​ស្មើ​វិញ មុន​កញ្ចែ​អាជ្ញា​កណ្ដាល​ផ្លុំ​បញ្ចប់​ការ​ប្រកួត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២