Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Real Madrid ប្រាប់​កីឡាករ​មួយ​ចំនួន​របស់​ខ្លួន​ឲ្យ​ដឹងពី​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Kylian Mbappe

Published

on

រឿងរ៉ាវ​នៃ​ពាក្យ​ចចាម​អារ៉ាម​ក្នុង​ដំណើរ​ជីវិត​បាល់ទាត់​របស់ Kylian Mbappe ប្រហែលជា​បិទ​បញ្ចប់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ ខណៈ​ដែលប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ប្រាប់​ឲ្យ​កីឡាករ​មួយ​ចំនួន​របស់​ខ្លួន​ដឹង​ថា គាត់​បាន​ចុះ​ហត្ថលេខា​បាន​សម្រេច​លើ Kylian Mbappe។

យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ចូលរួម​ជា​មួយ​ក្លឹប​អធិរាជស Real Madrid នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​គាត់​ផុត​កុងត្រា​ជាមួយ PSG។ កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid កាន់​តែ​មាន​ទម្រង់​លេង​ដ៏​រឹងមាំ​មួយ​កម្រិត​ថែម​ទៀត ជាមួយ​នឹង​មហិច្ឆតា​នៃ​ការ​ឈ្នះពាន​ធំៗ​ជា​ច្រើន​ផង​ដែរ។

យោងតាម​របាយការណ៍​ពី Foot Mercato បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប Real Madrid លោក​តា Perez បាន​ជូន​ដំណឹង​ដល់​កីឡាករ​មួយចំនួនរបស់​ខ្លួន​រួច​ហើយ​ថា Mbappe នឹង​មក​ដល់ Bernabeu នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​របស់ Real Madrid ​ដែល​ដឹងច្បាស់​ពី​រឿង​នេះ​គឺ Aurelien Tchouameni ខណៈ​ដែល​ខ្សែបម្រើ​រូប​នេះ​ទើប​នឹង​បាន​បង្ហោះ​សារ​បង្ហាញ​សេចក្ដី​ត្រេកអរ​របស់​ខ្លួន​ដោយ​ប្រយោល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២