Connect with us

បាល់ទាត់អន្តរជាតិ

Martinez ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Inter Milan ដែល​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង 20 គ្រាប់ រយៈពេល 3 រដូវកាល​ជាប់ៗគ្នា

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Lautaro Martinez របស់​ក្លឹប Inter Milan បាន​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Serie A ទល់​នឹង​ក្លឹប Salernitana កាល​ពី​ម្សិលមិញ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​រក​​គ្រាប់បាល់​ទី 20 របស់​ខ្លួន​នា​រដូវកាល​នេះ។

ជាមួយ​នឹង​ស្ថិតិ​នៃ​ចំនួន​គ្រាប់​បាល់​នេះ​ដែរ បាន​ធ្វើ​ឲ្យ Lautaro Martinez ក្លាយ​ជា​កីឡាករ​​ដំបូង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Inter Milan ដែល​ស៊ុត​បញ្ចូលទី​បាន 20 គ្រាប់ ក្នុង​រយៈពេល 3 រដូវ​កាល​ជាប់ៗ​គ្នា។

សូម​រំលឹក​ផង​ដែរ​ថា Martinez ស៊ុត​បញ្ចូលទី​បាន 21 គ្រាប់​ក្នុង​រដូវកាល 2021/2022 និង 2022/2023 ហើយ​រដូវកាល​នេះ​គាត់​រក​បាន 20 គ្រាប់ តែ​មិន​ទាន់​ចប់​រដូវកាល​ឡើយ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​បាន​វ៉ាដាច់​កំណត់ត្រា​ស៊ុត​បញ្ចូលទី​ច្រើន​របស់ Christian Vieri ក្នុង​ចំណោម​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប និង​ស្មើ​ចំនួន​គ្រាប់​ស៊ុត​បញ្ចូល​ទី​របស់ Mauro Icardi ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២