Connect with us

បាល់ទាត់អន្តរជាតិ

Napoli ពិចារណា​បណ្តេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញ​ពី​តំណែង មុន​ការ​ប្រកួត UCL ទល់​នឹង Barcelona

Published

on

ក្រុម​ការពារ​តំណែង​ជើង​ឯក​របស់​អ៊ីតាលី Napoli ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​គិត​អំពី​ការ​បណ្តេញ​គ្រូ​បង្វឹក​របស់​ខ្លួន​គឺ​លោក Walter Mazzarri ចេញ​ពី​តំណែង នៅ​ប៉ុន្មាន​​ថ្ងៃ​មុន​ពេល​នៃ​ការ​ប្រកួត UEFA Champions League របស់​ពួក​គេ​ទល់​នឹង Barcelona។

យោងតាម​សេចក្ដី​រាយការណ៍​របស់ Matteo Moretto បាន​ឲ្យ​ដឹង​ថា Napoli កំពុង​ពិចារណា​យ៉ាង​ល្អិត​ល្អន់​បំផុត ក្នុង​ការ​បណ្ដេញ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​ចេញ ស្រប​ពេល​ដែល​ក្រុម​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង។ Napoli ដែល​ធ្លាប់​តែ​មាន​ភាព​លេច​ធ្លោរ និង​ឈ្នះពាន​លីគ​កាល​ពី​រដូវកាល​មុន ពេល​នេះ​កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 9 ក្នុង​តារាង Serie A។

គេ​បាន​ដឹង​ថា Napoli កំពុង​ទាក់ទង​ទៅ​កាន់​គ្រូបង្វឹក​សញ្ជាតិ​ស្លូវ៉ាគី​គឺ​លោក Francesco Calzona ដើម្បី​មក​ជំនួស​កន្លែង​របស់​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន។ លោក Francesco Calzona ធ្លាប់​ស្គាល់​ច្បាស់​ពី​ទម្រង់​លេង​របស់​ក្រុម ព្រោះ​គាត់​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​នៅ Napoli ពី​មុន​មកផង​ដែរ ពេល​ដែល​ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarri និង Luciano Spalletti។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២