Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan កំពុង​មាន​ភាព​លេច​ធ្លោរ​ខ្លាំង ខណៈ​ដែល​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះជាមួយ​ក្រុម​ពូកែ​ទប់ Atletico Madrid

Published

on

ក្លឹប Inter Milan ដែល​បច្ចុប្បន្ន​កំពុង​កាន់​កាប់​តំណែង​កំពូល​តារាង​នៅ Serie A របស់​អ៊ីតាលី និង​ត្រូវ​ជួប​ស្វាគមន៍​ក្រុម​ភ្ញៀវ Atletico Madrid នៅ​រំលង​អាធ្រាត​ថ្ងៃ​ស្អែក​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ​ជើង​ទី 1។

ជាមួយ​នឹង​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះពាន Serie A នៅ​រដូវកាល​នេះ Inter Milan ចាញ់​តែ 1 ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រកួត​សរុប​ទាំង 24 លើក​របស់​ពួក​គេ នៅ​ក្របខណ្ឌ​លីគ​កំពូល។ ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ នៅ​តែ​មាន​ទម្រង់​លេង​ដ៏​ល្អ ខណៈ​ដែល​កាល​ពី​រដូវកាល​មុន​ពួក​គេ​ស្ទើរ​តែ​មាន​ឱកាស​ឈ្នះ​ពាន UCL ទៅ​ហើយ តែ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Man City នៅ​វគ្គ​ផ្ដាច់ព្រ័ត។

ដោយ​ឡែក​សម្រាប់ Atletico Madrid បច្ចុប្បន្ន​នេះ មាន​ទម្រង់​លេង​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ​កាល​ពី​រដូវកាល​មុន និង​កំពុង​កាន់​កាប់​តំណែង​លេខ 4 ក្នុង​តារាង​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល UEFA Champions League ដោយ​មិន​ចាញ់​សោះ និង​កាន់​កាប់​តំណែង​កំពូល​តារាង​ក្នុង​ពូល។

ជាមួយ​នឹង​ទម្រង់​លេង​របស់ Atletico Madrid ដែល​ពូកែ​លេង​ទប់​នោះ Inter Milan ប្រហែល​ជា​ពិបាក​ក្នុង​ការ​ស្វែងរក​ជ័យ​ជំនះ​បន្តិច។ យ៉ាង​ណា​ក្រុម​ទាំង 2 នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​មើល​ឃើញ​ថា មាន​គីឡូ​ស្មើគ្នា ដែល​អាច​ស៊ីសង​គ្នា​បាន​នៅ​វគ្គ 16 ក្រុម​ចុង​ក្រោយ​នេះ។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២