បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហមកំពុងពិចារណាចុះហត្ថលេខាលើខ្សែបម្រើហូឡង់ Tijjani Reijnders

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេដឹងថា បានកំណត់គោលដៅរបស់ខ្លួនលើកីឡាករឆ្នើមមួយរូបរបស់ក្លឹប AC Milan គឺខ្សែបម្រើ Tijjani Reijnders ដែលការចរចាផ្ទេរនោះ នឹងអាចដំណើររការនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបច្ចុប្បន្ន ជាសមាសភាពដ៏សំខាន់នៅទឹកដី San Siro គិតចាប់តាំងពីបានចូលរួមជាមួយក្លឹប AC Milan ក្នុងតម្លៃផ្ទេរ 16.3 លានផោនពី AZ Alkmaar ក្នុងឆ្នាំ 2023។ នៅរដូវកាលនេះ Tijjani Reijnders បានរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists ចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 24 ប្រកួតនៅក្របខ័ណ្ឌ Serie A។
ស្របពេលជាមួយនឹងទម្រង់លេងរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ កាន់តែលេចធ្លោរខ្លាំង តាមរបាយការណ៍ពី FootballTransfers បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម បានចាប់អារម្មណ៍ជាខ្លាំងលើរូបគេ ហើយចាត់ទុកកីឡាករឆ្នើមរូបនេះជាគោលដៅផ្ទេរដ៏មានអាទិភាពនៅមុនរដូវកាលឆ្នាំ 2024-2025 ចាប់ផ្ដើម។
ប្រភព: Sportsmole