បាល់ទាត់អន្តរជាតិ
Carlo Ancelotti ផ្ដល់ឱកាសឲ្យ Luka Modric ក្លាយជាជំនួយការរបស់ខ្លួន ប្រសិនបើគាត់ចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ
លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid បានផ្តល់ឲ្យខ្សែបម្រើ Luka Modric នូវឱកាសដ៏ពិសេសមួយ ដើម្បីក្លាយជាជំនួយការរបស់ខ្លួន (នេះបើយោងតាមការអះអាងរបស់អ្នកកាសែត Ramon Alvarez)។
យ៉ាងណាមិញ Modric គឺជាកីឡាករចាស់វស្សាមួយរូបរបស់ Real Madrid ដោយគាត់បានលេងនៅទីនោះតាំងឆ្នាំ 2012 មកម្ល៉េះ និងធ្លាប់បានឈ្នះ UEFA Champions League ចំនួន 5 ដងផងដែរ។ ទោះជាយ៉ាងណា កុងត្រារបស់ខ្សែបម្រើរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។
កន្លងមក មានរបាយការណ៍ជាច្រើនបានអះអាងថា Luka Modric នឹងចាកចេញពី Real Madrid នៅចុងរដូវកាលនេះ ដោយអាចនឹងបន្តអាជីពចុងក្រោយនៅទឹកដីអាមេរិក រឺនៅអារ៉ាប៊ីសាអូឌីត។ ផ្ទុយមកវិញ ប្រសិនបើ Luka Modric សម្រេចចិត្តចូលនិវត្តន៍ នៅពេលចប់រដូវកាល 2023/2024 នេះ គាត់អាចនឹងចូលរួមជាជំនួយការរបស់លោក Carlo Ancelotti ដើម្បីមានឱកាសរៀនសូត្រ ក្លាយជាគ្រូបង្វឹកឆ្នើមនាពេលអនាគត។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton