បាល់ទាត់អន្តរជាតិ
បែកធ្លាយឈុតអាវក្រៅដីទី 3 របស់ Barcelona សម្រាប់ប្រើប្រាស់នៅរដូវកាលក្រោយ

ថ្មីៗនេះមានការបែកធ្លាយឈុតអាវទី 3 របស់ Barcelona សម្រាប់រដូវកាលក្រោយ ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ឈុតអាវមួយនេះ គឺមានភាពខុសប្លែកពីសព្វដង ទាំងការច្នៃម៉ូត ក៏ដូចជាពណ៌ត្រួយចេក បូកនឹងពណ៌លឿង លាយផ្សំបញ្ចូលគ្នា។
មិនទាន់មានការបញ្ជាក់ច្បាស់លាស់ឡើយថា ឈុតអាវនេះគឺជាឈុតអាវដែល Barcelona បម្រុងទុកប្រើប្រាស់នៅរដូវកាលក្រោយ មែន រឺយ៉ាងណា ប៉ុន្តែបើបែបនោះមែនក៏មិនមានអ្វីចម្លែកដែរ ដោយសារទម្រង់ និងម៉ូតនៃការច្នៃប្រឌិតនេះ ស្រស់ស្អាតប្លែកគួរឲ្យចាប់អារម្មណ៍។
ប្រភព: Barcablaugranes