បាល់ទាត់អន្តរជាតិ
Liverpool កំពុងដាក់ការចាប់អារម្មណ៍ចង់បាន Mbappe ប្រេស៊ីល
ក្លឹបហង្សក្រហម Liverpool ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ Kylian Mbappe ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបានខិតជិតដល់ការផ្ទេរទៅ Real Madrid ហើយ ដែលជាក្លឹបក្នុងក្ដីស្រមៃរបស់គេ។ យ៉ាងណា ហង្សក្រហមបានងាកមកចាប់អារម្មណ៍លើកីឡាករម្នាក់ទៀត ដែលត្រូវបានគេដាក់រហ័ស្សនាមថា “Mbappe ទី 2″។
យោងតាម Football Insider បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានចាប់អារម្មណ៍កាន់តែខ្លាំងលើកីឡាករសញ្ជាតិប្រេស៊ីល Luis Guilherme និងត្រៀមចរចាផ្ទេរគេនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ ខ្សែបម្រើប្រយុទ្ធវ័យ 18 ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យឈុតធំរបស់ក្លឹប Palmeiras។
គេបានដឹងថា គ្រប់យ៉ាងកំពុងដំណើរការដោយរលូនដោយ Luis Guilherme ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរមក Anfield។ ទោះជាយ៉ាងណាដោយសារ Guilherme ត្រូវបានគេប្រៀបធៀបទៅនឹង Mbappe ពេលនេះក្លឹប Palmeiras បានបង្កើនតម្លៃខ្លួននៃការលក់គាត់ឡើងរហូតដល់ជិត 30 លានផោនហើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez