បាល់ទាត់អន្តរជាតិ
Roberto De Zerbi ច្រានចោលឱកាសក្នុងការទៅដឹកនាំ Barcelona
គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានច្រានចោលការរំពឹងទុកជាមួយនឹងតំណែងជាគ្រូបង្វឹកថ្មីរបស់ Barcelona។ យើងបានដឹងហើយថា គ្រូបង្វឹកបច្ចុប្បន្នរបស់ Barcelona លោក Xavi Hernandez បានប្រកាសកាលពីខែមករា ឆ្នាំ 2023 ថា គាត់នឹងចាកចេញពី Camp Nou នៅចុងបញ្ចប់នៃរដូវកាល 2023/2024 នេះ។
មានគ្រូបង្វឹកជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដឹកនាំ និងក្លាយជាគ្រូបង្វឹកថ្មីរបស់ Barcelona រួមទាំងលោក De Zerbi ដែលជាគ្រូបង្វឹករបស់ Brighton ផងដែរ។ ទោះជាយ៉ាងណា បុរសវ័យ 44 ឆ្នាំរូបនេះបានបដិសេធដោយលោកនឹងមិនទៅដឹកនាំនៅ Barcelona ឡើយ។
De Zerbi បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ខ្ញុំមានតែ Brighton នៅក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំមិនបានសម្រេចចិត្តអ្វីទេ ហើយខ្ញុំស្ថិតក្រោមកុងត្រានៅទីនេះ។ ខ្ញុំចង់បញ្ចប់រដូវកាល ជាមួយនឹងវិធីដ៏ល្អបំផុតជាមួយនឹងកីឡាករក្មេងៗរបស់យើង។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺ ទៅលើ Brighton 100%”។
គួររំលឹកផងដែរថា De Zerbi បានចូលកាន់តំណែងនៅ Brighton ក្នុងខែកញ្ញា ឆ្នាំ 2022។ កាលពីរដូវកាលមុន គាត់បានដឹកនាំក្រុមឲ្យទទួលបានចំណាត់ថ្នាក់លេខ 6 ក្នុងក្របខណ្ឌ Premier League ដែលជាមិទ្ធិផលដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como