Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ជឿថា អាជ្ញា​កណ្តាល​នៅ​អេស្ប៉ាញ ជា​អ្នកគាំទ្រ Barcelona

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជស Real Madrid បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មន្ត្រី​អាជ្ញា​កណ្ដាល ដែល​កាត់​សេចក្ដី​នៅ​ក្នុង​ការ​ប្រកួត​ដែល​ពួក​គេ​បាន​ទទួល​លទ្ធផល​ស្មើ 2-2 ជាមួយ Valencia ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ La Liga ជុំ​ទី 27 កាល​ពី​ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ បើ​យើង​ចោល​ភ្នែក​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​នោះ អាជ្ញា​កណ្តាល​បាន​សម្រេច​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត 1 វិនាទី មុន​ពេល​ដែរ Jude Bellingham រក​បាន​គ្រាប់​ទី 3 ដែល​ជា​គ្រាប់​ចុង​ក្រោយ​ឲ្យ Real Madrid។ ប៉ុន្តែ​គ្រាប់​បាល់​ចុង​ក្រោយ ដែល​ជា​គ្រាប់​អាច​ឲ្យ​ពួក​គេ​ទទួល​បាន 3 ពិន្ទុ​ពី Valencia នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ព្រោះ​អាជ្ញា​កណ្ដាល​បាន​សម្រេច​ផ្លុំ​បញ្ចែ​បញ្ចប់​ការ​បកួត​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Jude Bellingham បាន​ទាមទារ​គ្រាប់​បាល់​របស់​ខ្លួន ដែល​ជា​គ្រាប់​បាល់​ដ៏​សំខាន់​សម្រាប់​ក្រុម។ ផ្ទុយ​មក​វិញ មិន​ត្រឹមតែ​មិន​អាច​ទទួល​បាន​គ្រាប់​បាល់​ដែល​ខ្លួន​បាន​តែត​បញ្ចូលទី​នៅ​ចុង​ម៉ោង​នោះ​ទេ កីឡាករ​សញ្ជាតិ​​អង់គ្លេស​រូប​នេះ​បាន​ទទួល​​កាត​ក្រហម​ថែម​ទៀត ដោយ​សារ​ការ​ប្រកែក​ជាមួយ​អាជ្ញាកណ្តាល។

យោងតាម​របាយការណ៍​ពី AS បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង Barcelona អំពី​រឿង​នេះ។ គ្រូ​បង្វឹក​របស់ Real Madrid គិត​ថា ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្តាល​នៅ​ក្នុង​ការ​ប្រកួត​របស់​ពួក​គេ ត្រូវ​បាន​ជះឥទ្ធិពល​ដោយ​សារ​មតិ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ ពី​សំណាក់​ប្រធាន​ក្លឹប Barcelona គឺ​លោក Joan Laporta។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២