Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur និង Dortmund កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​លីគ​កំពូល​បែលហ្សិក

Published

on

យោងតាម​របាយការណ៍​ពី Foot Mercato បាន​ឲ្យ​ដឹង​ថា ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur និង Borussia Dortmund កំពុង​ដាក់​​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​លើ​ខ្សែប្រយុទ្ធ Kevin Denkey ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​នៃ​ប្រទេស​បែលហ្សិក​ជាមួយ​ក្លឹប Brugge។

ទោះ​បី​ជា​មាន​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​​យ៉ាង​ណា​ក៏​ដោយ​ក្លឹប Brugge មិន​មាន​បំណង​លក់​កីឡាករ​វ័យ 23 ឆ្នាំ​ដែល​កំពុង​ឡើង​ជើង​របស់​ពួក​គេ​រូប​នេះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិន​បើ​ក្នុង​ករណី​ដែល Kevin Denkey ចង់​ចាកចេញ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​បច្ចុប្បន្ន​នោះ​ក្លឹប Brugge ក៏​មិន​លក់​គេ​ក្នុង​តម្លៃ​តិច​ជាង 20 លានអឺរ៉ូ​ដែរ។

កុងត្រា​បច្ចុប្បន្ន​របស់ Kevin Denkey ជាមួយ​ក្លឹប Brugge នៅ​មាន​សុពលភាព​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ 2026។ ក្នុង​រដូវ​កាល​នេះ Denkey រក​បាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​បាន 23 គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត នៅ​លីគ​កំពូល​នៃ​ប្រទេស​​បែលហ្ស៊ិក។ គាត់​ក៏​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់​ផង​ដែរ ក្នុង​រយៈពេល 5 ប្រកួត​ចុង​ក្រោយ​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២