Connect with us

បាល់ទាត់អន្តរជាតិ

Lisandro Martinez ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ទោះ​កំពុង​មាន​របួស

Published

on

ខ្សែ​ការពារ​កណ្ដាល Lisandro Martinez របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​អាហ្សង់ទីន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ក្នុង​ខែ​នេះ ទោះ​បី​ជា​គាត់​កំពុង​តែ​សម្រាក​ឲ្យ​ជា​សះស្បើយ​ពី​របួស​ជង្គង់​ក៏​ដោយ។ កីឡាករ​​វ័យ 26 ឆ្នាំ​រូប​នេះ ​បាន​អវត្តមាន​ព្រោះ​របួស​នៅ​ចន្លោះ​រយៈពេល​​ជាង 3 ខែ ពី​ខែ​កញ្ញា​ដល់​ពាក់​កណ្តាល​ខែ​មករា។

របួស​ចុង​ក្រោយ​របស់ Lisandro Martinez បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​ដែល​បិសាចក្រហម​បាន​ទទួល​​ជ័យជម្នះ 3-0 នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ទល់​នឹង​ក្លឹប West Ham United កាល​ពី​ថ្ងៃ​ទី 4 ខែ​កុម្ភៈ​កន្លង​ទៅ។ Martinez ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា នឹង​អាច​ចូល​លេង​វិញ​បាន​ក្នុង​អំឡុង​ខែ​មេសា ប៉ុន្តែ​ខ្សែ​ការពារ​រូប​នេះ អាច​ត្រឡប់​មក​វិញ​នៅ​កាល​បរិច្ឆេទ​កំណត់។

ជាក់​ស្ដែង​ថ្មីៗ​នេះ Martinez ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ចំណោម​កីឡាករ​ទាំង 26 នាក់​របស់​លោក Lionel Scaloni មុន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន 2 ក្នុង​ខែ​នេះ។ ក្រុម​ដែល​ជា​​ម្ចាស់​ពាន World Cup 2022 នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ចាប់​ពី​ថ្ងៃ​ទី 23 ដល់​ថ្ងៃ​ទី 27 ខែ​មីនា​។ ប្រកួត​ដំបូង​នៅ​ថ្ងៃទី 23 ពួក​គេ​នឹង​ត្រូវ​ជួប​ជាមួយ El Salvador ហើយ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី 27 នឹង​ត្រូវ​ប៉ះ​ជាមួយ​កូស្តារីកា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២