Connect with us

បាល់ទាត់អន្តរជាតិ

Gordon និង Jarrad Branthwaite ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង

Published

on

ខ្សែ​ប្រយុទ្ធ Anthony Gordon និង​ខ្សែការពារ​វ័យ​ក្មេង Jarrad Branthwaite បាន​ទទួល​ការ​កោះ​ជា​លើក​ដំបូង សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឈុត​ធំ ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate។ យ៉ាង​ណា​មិញ ក្រុម​តោ​កំណាច​អង់គ្លេស នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ចំនួន 2 នៅ​ចុង​ខែ​នេះ ដែល​ត្រូវ​ប៉ះ​ជាមួយ​ប្រេស៊ីល និង​បែលហ្សិក។

សម្រាប់ Anthony Gordon បច្ចុប្បន្ន​មាន​វ័យ 23 ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី 10 គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​អស់​របស់​ក្លឹប Newcastle នៅ​រដូវកាល​នេះ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​កំពុង​មាន​ទម្រង់​លេង​លេច​ធ្លោរ​ជា​ខ្លាំង ខណៈ​ដែល​ខ្សែការពារ Branthwaite ក៏​ជា​ខ្សែការពារ​ដែល​មាន​ភាព​លេច​ធ្លោរ និង​រឹងមាំ​របស់​ក្លឹប Everton ដែរ។

លោក Gareth Southgate ក៏​បាន​កោះហៅ​កីឡាករ​ប្លែក​មុខ​ម្នាក់​ទៀត​ផង​ដែរ គឺ​ខ្សែការពារ​វ័យ 26 ឆ្នាំ Ezri Konsa របស់​ក្លឹប Aston Villa។ គួរ​ដឹង​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ប្រកួត​ជាមួយ​ប្រេស៊ីល​នៅ​ថ្ងៃទី 23 ខែ​មីនា។ បន្ត​មក​ទៀត​នៅថ្ងៃទី 26 ខែមីនា ពួកគេ​នឹង​ត្រូវ​ប៉ះ​បែលហ្ស៊ិក ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​កម្ដៅ​សាច់​ដុំ​មុន​ព្រឹត្តិការណ៍ Euro 2024។

ប្រភព: BBC

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២