Connect with us

បាល់ទាត់អន្តរជាតិ

Neymar អាច​នឹង​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​របស់​ខ្លួន​មួយ​នេះ​វិញ

Published

on

បច្ចុប្បន្ន Neymar Jr កំពុង​​តែ​ព្យាយាម​ធ្វើ​ឲ្យ​ជា​សះស្បើយ​ពី​របួស​សរសៃ​ពួរ​របស់​គាត់​ដែល​បាន​កើត​ឡើង​​កាល​ពី​ឆ្នាំ​មុន។ ស្រប​ពេល​ជាមួយ​គ្នា​នោះ គេ​មិន​ដឹង​ថា អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ហាក់​ដូច​ជា​មិន​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​លេង​បាល់ទាត់​អាជីព​នៅ​លីគ​កំពូល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

យ៉ាង​ណា​មិញ Neymar Jr នៅ​មាន​កុងត្រា​ជាមួយ​​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត Al-Hilal ដល់​ឆ្នាំ 2025 ប៉ុណ្ណោះ ហើយ​គាត់​កំពុង​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ជា​ច្រើន រួម​ទាំង​ក្លឹប​នៅ​ស្រុក​កំណើត​របស់​គាត់​ផងដែរ ពេល​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ផុត​កុងត្រា​ជាមួយ Al-Hilal។

Neymar បាន​បោះ​ជំហាន​លេច​ធ្លោរ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​ដោយ​ដំបូង​ឡើយ​គាត់​លេង​ឲ្យ​ក្លឹប​នៅ​ស្រុក​កំណើត​របស់​ខ្លួន​គឺ​ក្លឹប Santos។ កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​អះអាង​ថា នឹង​ត្រឡប់​ទៅ​លេង​នៅ​ក្លឹប​មួយ​នេះ​វិញ មុន​នឹង​ចូល​និវត្តន៍។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​ក្លឹប Santos លោក Marcel Teixeira ក៏​បង្ហាញ​ចេតនា​ចង់​ឲ្យ Neymar ត្រឡប់​ទៅ​វិញ​ដែរ ស្រប​ពេល​ដែល​ថ្មីៗ​នេះ​គាត់​បាន​លើក​ឡើង​ថា៖ “គាត់ (Neymar) នៅ​តែ​មាន​ទំនាក់ទំនង​នៃ​ការ​ដឹង​គុណ និង​ការ​គោរព​ជាមួយ​ពួក​យើង។ ខ្ញុំ​គិត​ថា​ការ​វិល​ត្រឡប់​របស់ Neymar ទៅ​ប្រេស៊ីល​គឺ​ជៀស​មិន​រួច ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​អាច​មើល​ឃើញ​ទេ ក្នុង​ចេតនា​របស់​គាត់​សម្រាប់​ការ​ត្រឡប់​មក​ទីនេះ​វិញ”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២