Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich នឹង​សម្រេច​ចិត្ត​លក់​ខ្សែបម្រើ​កណ្ដាល Joshua Kimmich

Published

on

វា​ហាក់​ដូច​ជា​មិន​សូវ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង Joshua Kimmich និង​ក្លឹប Bayern Munich ដែល​ពេល​នេះ​អ្វីៗ​ហាក់​ដូច​ជា​ឈាន​ដល់​ផ្លូវ​បំបែក។ នៅ​មុន​នេះ​បន្តិច គេ​បាន​រាយការណ៍​ថា ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ នៅ​តែ​អាច​ចាកចេញ​​ពី​ក្លឹប​របស់​ខ្លួន​បើ​ទោះ​បី​ជា​ពួក​គេ​ផ្លាស់ប្តូរគ្រូបង្វឹក​ថ្មី​នៅ​រដូវកាល​ក្រោយ​ក៏​ដោយ។

យ៉ាង​ណា​មិញ​ក្លឹប Bayern Munich នឹង​រងចាំ​មើល​សំណើរ​ពី​ក្លឹប​ផ្សេងៗ ដែល​ចង់​ទិញ​យក Joshua Kimmich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា Bayern Munich នឹង​ផ្ដល់​ឱកាស​សម្រេច​ចិត្ត​ចុង​កក្រោយ ដោយ​ចង់​ចាកចេញ រឺ​បន្ត​នៅ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​ផ្ទាល់។

យោងតាម​របាយការណ៍​ពី Plettenberg បាន​ឲ្យ​ដឹង​ថា មាន​តែ​ក្លឹប​ចំនួន 5 ប៉ុណ្ណោះ​ដែល​អាច​នឹង​ចុះ​ហត្ថលេខា​លើ Kimmich ក្នុង​រដូវក្តៅ​នេះ​ដូច​ជា៖ Real Madrid, Barcelona, Liverpool, Arsenal និង Manchester City។ មាន​ក្លឹប​ផ្សេង​ទៀត​ក៏​ចង់​បាន​កីឡាករ​ឆ្នើម​រូប​នេះ​ដែរ ប៉ុន្តែ​សម្រាប់ Manchester United, Chelsea និង PSG មិនមែន​ជា​ជម្រើស​នៅ​ក្នុង​ចិត្ត​របស់ Kimmich នោះ​ទេ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២