Connect with us

បាល់ទាត់អន្តរជាតិ

Man United ចង់​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​ដៃទី 2 របស់​ក្លឹប Real Madrid

Published

on

យោងតាម​សារ​ព័ត៌មាន Okdiario.com បាន​រាយការណ៍​ថា អ្នក​ចាំទី Andriy Lunin របស់​ក្លឹប​អធិរាជ​ស Real Madrid នឹង​ទទួល​បាន​សំណើរ​ផ្ទេរពី​ក្លឹប Manchester United នៅ​រដូវ​ក្ដៅ​នេះ។ ថ្វី​ត្បិត​តែ​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​ជា​អ្នកចាំទី​ដៃទី 2 របស់​ក្លឹប ប៉ុន្តែ​បច្ចុប្បន្ន​គេ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​របស់ Real Madrid។

Andriy Lunin បាន​រ៉ាប់រង​ទាំង​ស្រុង សម្រាប់​បេក្ខភាព​អ្នក​ចាំទី​របស់​ក្លឹប Real Madrid បន្ទាប់​របួស​របស់ Thibaut Courtois​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ទម្រង់​លេង​របស់​អ្នកចាំទី​វ័យ 25 ឆ្នាំ​រូប​នេះ ពិត​ជា​មាន​ភាព​លេច​ធ្លោរ​ខ្លាំង តែ​គាត់​នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ខែ​មិថុនាឆ្នាំ 2025 ប៉ុណ្ណោះ។

ទោះ​បី​ជា Andriy Lunin បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក៏​ដោយ Real Madrid មិន​ទាន់​សម្រេច​ចិត្ត​លើ​អនាគត​របស់​គាត់​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ ពួក​គេ​ក៏​កំពុង​ពិចារណា​ផង​ដែរ ដោយ​ត្រូវ​លក់​កីឡាករ​រូប​នេះ​ទៅ​ឲ្យ​បិសាចក្រហម រឺ​បន្ត​កុងត្រា​ថ្មី។ យ៉ាងណា​គេ​បាន​ដឹង​ថា លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​របស់ Real Madrid ជឿ​ជាក់​ថា Lunin នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​សក្តានុពល​របស់​ក្លឹប ហើយ​ចង់​ឲ្យ​គេ​បន្ត​កុងត្រា​ថ្មី។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២