Connect with us

បាល់ទាត់អន្តរជាតិ

Joao Cancelo បង្ហាញ​ក្ដី​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ PSG ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UEFA Champions League

Published

on

តារា​ឆ្នើម Joao Cancelo បាន​និយាយ​អំពី​ក្តី​សង្ឃឹម​នៃ​ដំណើរ​ផ្សងព្រេង​នៅ​ក្របខ័ណ្ឌ UEFA Champions League របស់ Barcelona បន្ទាប់​ពី​បាន​ដឹង​ថា ក្រុម​របស់​គាត់​បាន​ចាប់​ឆ្នោត​ដោយ​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្លឹប​យក្ស​របស់​បារាំង Paris Saint-Germain ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ។

យ៉ាង​ណា​មិញ​ក្លឹប​អេស្ប៉ាញ Barcelona ត្រូវ​ប្រឈម​មុខ​នឹង​អតីត​គ្រូបង្វឹក​របស់​ពួក​គេ​លោក Luis Enrique និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ដែល​ពិបាក​បិទ Kylian Mbappe។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែការពារ Joao Cancelo បាន​លើក​ឡើង​ថា គាត់​មាន​អារម្មណ៍​មើល​ឃើញ​ឱកាស​ដែល​ក្រុម​របស់​ខ្លួន​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។

ខ្សែការពារ​វ័យ 29 ឆ្នាំ​រូបនេះ​បាន​និយាយ​ប្រាប់​ទៅ​កាន់ A Bola កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា៖ “នៅ UEFA Champions League ក្រុម​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង។ PSG គឺ​ជា​ក្រុម​ដែល​មាន​កីឡាករ​ដ៏​អស្ចារ្យ និង​មាន​គ្រូ​បង្វឹក​ដ៏​ល្អ ដែល​ខ្ញុំ​ពិត​ជា​មាន​ការ​កោត​សរសើរ​ចំពោះ​ពួក​គេ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​យើង​នឹង​ព្យាយាម។ យើង​ជា Barcelona ហើយ​យើង​នឹង​ព្យាយាម​លេង​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដើម្បី​ឈ្នះ”។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២