Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski បដិសេធ​ប្រាក់​ខែ 100 លាន​អឺរ៉ូ ក្នុង​មួយ​រដូវកាល​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

កីឡាករ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ គឺ​ខ្សែប្រយុទ្ធ Robert Lewandowski បាន​​បដិសេធ​មិន​ទទួល​យក​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ Saudi Pro League។ យ៉ាង​ណា​មិញ ក្លឹប​មួយ​ដែល​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេបាន​ដឹង​ថា ក្លឹប​របស់​អារ៉ាប៊ីសាអូឌីត​នោះ នឹង​​ផ្តល់​ប្រាក់​បៀវត្សរ៍​ដល់​ Lewandowski ចំនួន 100 លាន​អឺរ៉ូ ក្នុង​មួយ​រដូវកាល។ ដោយ​ឡែក​យោងតាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​រូប​នេះ​មិន​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​ឡើយ ហើយ​ក៏​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​បន្ត​អាជីព​របស់​ខ្លួន​នៅ​ទឹកដី​អេស្ប៉ាញ​ផង​ដែរ។

ខ្សែប្រយុទ្ធ​កណ្ដាល Lewandowski បាន​បង្ហាញ​ខ្លួន​សរុប 27 ប្រកួត នៅ​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga រដូវកាល 2023/2024 នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 13 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 8 ដង។ បន្ថែម​ពី​លើ​នេះ​ទៀត Lewandowski ក៏​រក​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​បាន 2 ដង​ក្នុង​ការ​បង្ហាញ​ខ្លួន 7 ប្រកួត​នៅ UEFA Champions League ផងដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២