បាល់ទាត់អន្តរជាតិ
Bayern Munich បង្វែរការចាប់អារម្មណ៍មកលើ Mikayil Faye ក្រោយបរាជ័យមិនអាចផ្ទេរ Araujo
ក្លឹបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា បានបង្វែរការចាប់អារម្មណ៍របស់ពួកគេពី Ronald Araujo ទៅជាកីឡាករវ័យក្មេងរបស់ក្លឹប Barcelona ដដែល គឺខ្សែការពារ Mikayil Faye។ យ៉ាងណាមិញ សម្រាប់ខ្សែការពារកណ្ដាលរូបនេះបច្ចុប្បន្នកំពុងលេងឲ្យនៅឈុត B (Barcelona Atletic) របស់ក្លឹប។
យើងបានដឹងហើយថា កាលពីមួយរយៈមុន Ronald Araujo ត្រូវបានកំណត់គោលដៅនៃការចង់បានជាខ្លាំងពីក្លឹបអាឡឺម៉ង់ Bayern Munich ប៉ុន្តែខ្សែការពាររូបនេះ បាននិយាយម្តងហើយម្តងទៀតដោយបញ្ជាក់ថា គាត់ចង់បន្តនៅក្លឹបបច្ចុប្បន្ន ខណៈដែល Barcelona ក៏កំពុងគិតគូបន្តកុងត្រាថ្មីជាច្រើនជាឆ្នាំទៀតជាមួយគាត់ផងដែរ។
ដោយឡែក របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ឥឡូវនេះ Bayern Munich បានបោះបង់ការចង់បាន Ronald Araujo ហើយ ប៉ុន្តែផ្ទុយមកវិញពួកគេបានប្តូរចំណាប់អារម្មណ៍របស់ខ្លួនទៅលើ Mikayil Faye ជំនួសវិញ។ កីឡាករសញ្ជាតិសេណេហ្គាល់ Mikayil Faye មានវ័យទើបតែ 19 ឆ្នាំទេ ហើយ Barcelona ទើបនឹងបានទិញយកគាត់ពីក្លឹប NK Kustosija កាលពីរដូវក្ដៅឆ្នាំមុនប៉ុណ្ណោះ ជាមួយនឹងតម្លៃខ្លួន 1.50 លានអឺរ៉ូ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar