Connect with us

បាល់ទាត់អន្តរជាតិ

Xabi Alonso បដិសេធ​មិន​ទៅ​ដឹកនាំ​ក្លឹប​ធំៗ 2 ដើម្បី​រងចាំ​ឱកាស​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Real Madrid

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen លោក Xabi Alonso បាន​សម្រេច​ចិត្ត​លើ​ផែន​ការ​អនាគត​របស់​គាត់​រួច​ហើយ បន្ទាប់​ពី​ជួយ​ក្លឹប​ឲ្យ​ឈ្នះពាន Bundesliga ដោយ​បន្ត​ដឹកនាំ​ក្លឹប​ច្ចុប្បន្ន​របស់​ខ្លួន​បន្ត​ទៀត ដើម្បី​រងចាំ​ពេល​វេលា​កំណត់​មួយ ហើយ​ទៅ​ដឹកនាំ​ក្លឹប Real Madrid (បើ​យោងតាម​អ្នក​កាសែត Nicolo Schira)។

យោងតាម​ប្រភព​ជិតស្និទ្ធិ​ពី Xabi Alonso បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​បាន​ច្រានចោល​សំណើរ​ពី​ក្លឹប​ហង្សក្រហម Liverpool និង Bayern Munich ខណៈ​ដែល​គាត់​ត្រៀម​ខ្លួន​ដើម្បី​មាន​ឱកាស​ទៅ​ដឹកនាំ​នៅ Real Madrid ក្នុង​រយៈពេល 1 រឺ 2 ឆ្នាំ​ទៀត។ បន្ថែម​លើស​ពី​នេះ​ទៀត ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ក៏​បាន​ដឹង​ច្បាស់​ពី​ស្ថានភាព​នេះ​ផង​ដែរ។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពីថ្ងៃ​ទី 14 កន្លង​ទៅ​ក្លឹប Bayer Leverkusen របស់ Xabi Alonso ត្រូវ​បាន​សម្រេច​ថា ជា​ម្ចាស់​​ពាន Bundesliga សម្រាប់​រដូវកាល 2023-2024 ដែល​វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ក្នុង​ការ​ឈ្នះពាន​លីគ​ផង​ដែរ។ ពួក​គេ​បាន​យក​ឈ្នះ​ការ​ប្រកួត​សម្រេច​ចុង​ក្រោយ​ក្រោយ ដោយ​ទទួល​​បាន​ជ័យ​ជម្នះ 5-0 ទៅ​លើ​ក្លឹប Werder Bremen។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២