បាល់ទាត់អន្តរជាតិ
Xabi Alonso នឹងរងចាំឱកាសទៅដឹកនាំនៅក្លឹប Real Madrid
យោងតាម Mundo Deportivo បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Bayer Leverkusen គឺលោក Xabi Alonso មិនមានគម្រោងចាកចេញពីក្លឹបបច្ចុប្បន្នរបស់គាត់ទេរហូតដល់ពេលដែល Carlo Ancelotti ចាកចេញពីតំណែងជាគ្រូបង្វឹករបស់ Real Madrid។
យ៉ាងណាមិញសម្រាប់ Xabi Alonso គាត់បានដឹកនាំក្លឹប Bayer Leverkusen តាំងពីឆ្នាំ 2022។ បច្ចុប្បន្នក្រុមរបស់គាត់កំពុងឈរនៅលើកំពូលតារាង Bundesliga ដោយមាន 70 ពិន្ទុ ហើយមិនទាន់ចាញ់ការប្រកួតណាមួយឡើយ ក្នុងចំណោមការប្រកួតគ្រប់ក្របខណ្ឌទាំងអស់នៅរដូវកាលនេះ។
មានសេចក្តីរាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថា នៅពេលដែលលោក Carlo Ancelotti លាលែងពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Xabi Alonso នឹងចូលកាន់តំណែងភ្លាមៗ ខណៈដែលគ្រូបង្វឹកទាំង 2 រូបនេះ មានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់របស់ពួកគាត់រហូតដល់ឆ្នាំ 2026 ដូចគ្នា។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como