Connect with us

បាល់ទាត់អន្តរជាតិ

Xabi Alonso ត្រៀម​បង្កើត​កំណត់ត្រា​ថ្មី ដែល​អស្ចារ្យ​ជាង​កំណត់ត្រា​របស់ Pep Guardiola

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen លោក Xabi Alonso បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​គ្រូ​បង្វឹក Bayern Munich លោក Pep Guardiola ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ការ​ប្រកួតជាប់ៗ​គ្នា​ច្រើន​បំផុត​ដោយ​មិន​ស្គាល់​ចាញ់ នៅ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អាឡឺម៉ង់ Bundesliga។

នៅ​ថ្ងៃទី 6 ខែ​មេសា ម្សិលមិញ​នេះ ក្លឹប Bayer Leverkusen បាន​ប្រកួត​ក្នុង​ជុំទី 28 និង​បាន​យក​ឈ្នះ​ក្លឹប Union Berlin ក្នុង​លទ្ធផល 1-0។ ជ័យ​ជម្នះ​នេះ​បាន​នាំ​ឲ្យ​ក្រុម​របស់​លោក Xabi Alonso មាន​ស្ថិតិ​ឈ្នះ 24 ដង និង​ស្មើ 4 ដង ដោយ​មិន​ចាញ់ ហើយ​បាន​ក្លាយ​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​នៅ Bundesliga ផង​ដែរ។

កាល​ពី​មុន​មាន​តែ Bayern Munich ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola (ក្នុង​រដូវកាល 2013/2014) ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​កាត់​ការ​ប្រកួត​ដល់​ជុំ​ទី 28 ដោយ​មិន​ទាន់​ចាញ់។ យ៉ាង​ណា​ពេល​នោះ Bayern Munich បាន​រង​បរាជ័យ​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ជុំទី 29 ទល់​នឹង Augsburg ដែល​ជា​ការ​ប្រកួត​ក្រៅដី​ជាមួយ​នឹង​លទ្ធផល 0-1។

ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី Bayer Leverkusen មិន​ត្រូវ​ប្រកួត​ចាញ់ Werder Bremen ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​នៅ Bundesliga ថ្ងៃទី 14 ខែ​មេសា ខាង​មុខ​នេះ​ទេ។ ប្រសិន​បើ Leverkusen ឈ្នះ ពួក​គេ​បាន​បង្កើត​កំណត់ត្រា​អស្ចារ្យ​ជាង Bayern Munich ទៅ​ទៀត ហើយ​ក៏​អាច​សម្រេច​បាន​ថា​ពួក​គេ​នឹង​ឈ្នះពាន​លីគ​កំពូល​នា​រដូវកាល​នេះ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២