បាល់ទាត់អន្តរជាតិ
Dortmund បំបែកកំណត់ត្រារយៈពេល 7 ឆ្នាំ ដែលមិនធ្លាប់ឈ្នះ Bayern Munich ក្រៅដី!!!
កាលពីរំលងអាធ្រាតយប់មិញនេះ ជាការប្រកួតជុំទី 27 នៃក្របខ័ណ្ឌ Bundesliga រវាងក្លឹប Bayern Munich និងក្រុមភ្ញៀវ Borussia Dortmund។ ជាលទ្ធផលចុងក្រោយ បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានចាញ់ 2-0។ ជាមួយគ្នានឹងលទ្ធផលនេះដែរ បានធ្វើឲ្យ Bayern Munich កាន់តែឃ្លាតឆ្ងាយឱកាសក្នុងការប្រជែងពានលីគនៅរដូវកាលនេះ។
ផ្សេងពីនេះទៀត ការលុត Bayern Munich នៅក្រៅដីបែបនេះ បានធ្វើឲ្យ Borussia Dortmund បំបែកកំណត់ត្រារយៈពេល 7 ឆ្នាំចុងក្រោយ ដែលពួកគេមិនធ្លាប់ឈ្នះសោះពេលលេងក្នុងទឹកដី Allianz Arena។ ក្លឹប Borussia Dortmund កំពុងព្យាយាមដណ្ដើមចំណាត់ថ្នាក់ Top-4 មុនរដូវកាលនេះបិទបញ្ចប់ ដើម្បីទទួលបានកៅអីលេងនៅ UEFA Champions League ឆ្នាំក្រោយ។
គ្រាប់បាល់ 2 គ្រាប់របស់ក្លឹប Borussia Dortmund ជាការស៊ុតបញ្ចូលទីពី Karim Adeyemi តាំងពីនាទីទី 10 ដែលជាការបញ្ជូនបាល់ដ៏ល្អពីសំណាក់ Julian Brandt។ ទោះបីជាមានឱកាសល្អៗជាច្រើនក៏ដោយ Bayern Munich មិនអាចរកគ្រាប់បាល់តាមស្មើឡើយ ហើយជាចុងក្រោយដល់នាទីទី 83 ខ្សែការពារ Julian Ryerson របស់ Dortmund ក៏បានដាក់ថែម 1 គ្រាប់ទៀតចុងក្រោយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar