Connect with us

បាល់ទាត់អន្តរជាតិ

Messi រៀបរាប់​រឿង​មួយ​អំពី​កូន​ប្រុស​របស់​គាត់ ដែល​បាន​យំ​ពេល​អាហ្សង់ទីន​ចាញ់​អារ៉ាប៊ី​សាអូឌីត ក្នុង​ប្រកួត​ដំបូង​នៅ World Cup 2022

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi បាន​រំលឹក​នូវ​រឿង​ចាស់​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ជា​ការ​​បញ្ចេញ​ប្រតិកម្ម​របស់​កូន​ប្រុស​គាត់ ចំពោះ​ការ​បរាជ័យ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន ក្រោម​ស្នាដៃ​អារ៉ាប៊ីសាអូឌីត​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022។

យោងតាម​សម្ដី​របស់ Messi ដែល​បាន​ដក​ស្រង់​ដោយ Barca Worldwide បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ​អារ៉ាប៊ីសាអូឌីត Mateo បាន​ចាកចេញ​ពី​កីឡដ្ឋាន​ដោយ​យំ។ ក្នុង​ពេល​នោះ Thiago ដែល​ជា​បង​ប្រុស​របស់​គេ បាន​ព្យាយាម​ពន្យល់​ពី​រូបមន្ត​នៃ​ការ​ប្រកួត ដោយ​ប្រាប់​ទៅ Mateo ថា​ប្រសិន​បើ​យើង​ឈ្នះ​ទាំង 2 ប្រកួត​នៅ​ក្នុង​ពូល យើង​​នឹង​​មាន​សិទ្ធិ​ឡើង​ទៅ​ជុំ​បន្ទាប់។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​ចាញ់​អារ៉ាប៊ីសាអូឌីត ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឈ្នះ​ការ​ប្រកួត​​ទាំង​អស់​នៅ World Cup ហើយ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត និង​ក្លាយ​ជា​ម្ចាស់​ពាន​នៅ​ក្នុង​ការ​ប្រកួត​នោះ។ បន្ថែម​លើស​ពី​នេះ Messi ក៏​បាន​ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​បំផុត​នៃ​ការ​ប្រកួត World Cup និង​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត​ទី 2 (7 គ្រាប់ 3 Assists) បន្ទាប់​ពី Kylian Mbappe ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២