បាល់ទាត់អន្តរជាតិ
La Liga សម្រេចដាក់ពិន័យលើ Bellingham ចំនួន 2 ប្រកួត
ខ្សែបម្រើ Jude Bellingham របស់ក្លឹបអធិរាជស Real Madrid ត្រូវបានគេព្យួរការប្រកួតចំនួន 2 នៅលីគកំពូលរបស់អេស្ប៉ាញ ដោយសារតែការបង្ហាញអាកប្បកិរិយា និងប្រើពាក្យសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុនរវាង Real Madrid ទល់នឹង Valencia។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ ក្រុមទាំង 2 បានបញ្ចប់ទៅដោយលទ្ធផល 2-2។ ទោះជាយ៉ាងណាក៏ដោយ Real Madrid មានឱកាសឈ្នះព្រោះ Jude Bellingham បានតែតចូល 1 គ្រាប់ចុងម៉ោង។ ផ្ទុយមកវិញ ក្នុងអំឡុងពេលនោះ អាជ្ញាកណ្តាលលោក Jesus Gil Manzano បានសម្រេចចិត្តផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅប្រហែល 3 វិនាទីប៉ុណ្ណោះ មុនពេល Jude Bellingham តែតបញ្ចូលទី។
ក្រោយពេលដែលគ្រាប់បាល់របស់ខ្លួន មិនត្រូវបានអនុញ្ញាតដោយអាជ្ញាកណ្ដាល Jude Bellingham បានព្យាយាមតវ៉ាយ៉ាងខ្លាំង រហូតដល់តឹងសរសៃក ហើយភ្លាមៗនោះគាត់ក៏ទទួលបានកាតក្រហម។ ជាធម្មតាកាតក្រហម នឹងត្រូវពិន័យកីឡាករត្រឹម 1 ប្រកួតប៉ុណ្ណោះ ប៉ុន្តែបើយោងតាម Marca បានឲ្យដឹងថា La Liga បានសម្រេចចិត្តព្យួរ Bellingham ចំនួន 2 ប្រកួតសម្រាប់ការបង្ហាញអាកប្បកិរិយាមិនគោរព រឺមិនយកចិត្តទុកដាក់ចំពោះអាជ្ញាកណ្តាល។ ដូច្នេះហើយកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងខកខានការប្រកួតជាមួយ Celta និង Osasuna។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar