Connect with us

បាល់ទាត់អន្តរជាតិ

Adidas បិទ​ឈប់​ផលិត​អាវ​លេខ 44 សម្រាប់​ក្រុម​​ជម្រើស​ជាតិ​អាឡឺម៉ង់

Published

on

ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​នឹង​មិន​អាច​ទិញ​អាវ​លេខ 44 ពី​ហាង​ផ្លូវការ​របស់ Adidas បាន​ទេ ដោយ​លេខ​នោះ​ត្រូវ​បាន​ដាក់​ជា​លេខ​ដែល​ចូល​និវត្តន៍។ ការ​​សម្រេច​​ចិត្ត​នេះ​កើត​ចេញ​ពី​រចនាប័ទ្ម​ពុម្ព​អក្សរ​លេខ 44 នៅ​លើ​អាវ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​ថ្មី មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​រូប​តំណាង​របស់​ឧប្បសម្ព័ន្ធ SS នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី 2។

ដំបូង​ឡើយ​លេខ 44 នោះ​ត្រូវ​បាន​ផលិត​ជា​ធម្មតា តែ​មិន​យូរ​ប៉ុន្មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម X បាន​កត់​សម្គាល់​ឃើញ​ភាព​ស្រដៀងគ្នា​នោះ ហើយ​បាន​ផ្សព្វផ្សាយ​វា​ជា​សាធារណៈ។ ជា​លទ្ធផល Adidas បាន​ឃើញ​បែប​នោះ​ដែរ ហើយ​ក៏​សម្រេច​​ដក​អាវ​ដែល​មាន​លេខ 44 ចេញ​ពី​ការ​លក់ និង​ផលិត​របស់​ខ្លួន។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​នឹង​មិន​អាច​ពាក់​លេខ 44 បាន​ទេ ដោយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​សម្រាប់​ការ​ប្រកួត​ជើងឯក UEFA Euro 2024 ផង​ដែរ។ បញ្ជី​ឈ្មោះក្រុម​សម្រាប់​ការ​ប្រកួត​អាច​រួមបញ្ចូល​តែ​លេខ​ពី 1 ដល់ 23។ ប្រសិន​បើ​ទំហំ​ក្រុម​ត្រូវ​បាន​ពង្រីក​ដល់ 26 នោះ​លេខ​គួរតែ​មាន​ចាប់​ពី​លេខ 1 ដល់ 26 ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២