បាល់ទាត់អន្តរជាតិ
Messi បង្ហើបឈ្មោះកីឡាករវ័យក្មេង 3 រូប ដែលមានឥទ្ធិពលក្នុងការប្រជែងពាន Ballon d’Or

កីឡាករជើងចាស់អាហ្សង់ទីន Lionel Messi និងជាម្ចាស់កំណត់ត្រាឈ្នះពាន Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ថ្មីៗនេះបាននិយាយពីពេលវេលានៃការប្រជែងពានរបស់កីឡាករក្មេងៗជំនាន់ក្រោយ ដែលជាពានរង្វាន់បុគ្គលដ៏អស្ចារ្យក្នុងពិភពបាល់ទាត់។
ក្នុងអំឡុងពេលសម្ភាសន៍ជាមួយ L’Equipe តារាឆ្នើម Lionel Messi បានបង្ហាញពីបេក្ខភាពនៃកីឡាករដែលកំពុងឡើងជើងមួយចំនួន ដែលនឹងប្រជែងគ្នាដើម្បីឈ្នះ Ballon d’Or។ យ៉ាងណាមិញ Messi បានគិតថា Erling Haaland របស់ក្លឹប Man City, អតីតមិត្តរួមក្រុម Kylian Mbappe និង Vinicius Junior របស់ Real Madrid គឺជាបេក្ខភាពដែលនឹងប្រជែងគ្នាក្នុងការឈ្នះពានដ៏អស្ចារ្យនោះ។ បន្ថែមពីនេះទៀតគាត់ក៏បានរំលឹកពីកីឡាករបាល់ទាត់វ័យក្មេងរបស់ក្លឹប Barcelona គឺ Lamine Yamal ដែរ ដែលអាចនឹងមានឱកាសឈ្នះពាននេះនាពេលអនាគត។
Messi បាននិយាយថា៖ “កីឡាករដែលនឹងប្រជែងយក Ballon d’Or? ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ អាចនឹងមានការប្រជែងគ្នារវាងកីឡាករដូចជា Haaland, Mbappe, Vinicius និងកីឡាករវ័យក្មេងជាច្រើនទៀត។ ខ្ញុំក៏ជឿជាក់ផងដែរថា Lamine Yamal ដែលនៅក្មេងនៅឡើយ កំពុងលេងឲ្យ Barcelona នឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នាពេលអនាគត”។
ប្រភព: Dailysports
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized15 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?