បាល់ទាត់អន្តរជាតិ
De Zerbi ក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការមកជំនួសតំណែងរបស់លោក Thomas Tuchel
កាសែត The Times បានរាយការណ៍ថា ថ្នាក់ដឹកនាំរបស់ក្លឹប Bayern Munich កំពុងពិចារណាលើបេក្ខភាពគ្រូបង្វឹក 3 រូប ដើម្បីមកជំនួសតំណែងលោក Thomas Tuchel ដែលត្រៀមនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលខាងមុខនេះ។ ដំបូងឡើង Bayern Munich ចង់បាន Xabi Alonso ប៉ុន្តែគ្រូបង្វឹករូបនេះបានសម្រេចចិត្តបន្តដំណើរផ្សងព្រេងរបស់គាត់នៅ Bayer Leverkusen។
យ៉ាងណាមិញបេក្ខភាពគ្រូបង្វឹកដែល Bayern Munich កំពុងចង់បានរួមមាន៖ គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi ក៏ដូចជា Julian Nagelsmann និង Ralf Rangnick ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអូទ្រីស។ ទោះជាយ៉ាងណាក្នុងចំណោមគ្រូបង្វឹកទាំងអស់នោះ De Zerbi គឺជាបេក្ខភាពនាំមុខគេដែលក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះចង់បាន។
គួររំលឹកផងដែរថា កាលពីខែកុម្ភៈ ដើមឆ្នាំកន្លងទៅ Bayern Munich បានប្រកាសពីការចែកផ្លូវគ្នាជាមួយនឹងលោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាល 2023/2024។ ខ្សែការពារ Eric Dier និងខ្សែប្រយុទ្ធ Harry Kane ក៏មានការខកចិត្តចំពោះដំណើរចាកចេញរបស់គ្រូបង្វឹកវ័យ 50 ឆ្នាំរូបនេះផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti