Connect with us

បាល់ទាត់អន្តរជាតិ

Xavi ស្នើ​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម 2 រូប ប្រសិន​បើ​ចង់​ឲ្យ​គាត់​នៅ​ដឹកនាំ​បន្ត

Published

on

ប្រធាន​ក្លឹប និង​ថ្នាក់​លើ​របស់ Barcelona បន្ត​សង្ឃឹម​ថា អាច​ផ្លាស់ប្ដូរ​ចិត្ត​គ្រូ​បង្វឹក​លោក Xavi Hernandez ឲ្យ​បន្ត​នៅ​ជាមួយ​ក្លឹប​សម្រាប់​រដូវកាល​ក្រោយ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​សេចក្ដី​រាយការណ៍​ដោយ Mundo Deportivo បាន​អះអាង​ថា ដើម្បី​អាច​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ​ដឹកនាំ​ទៀត​បាន ក្លឹប​ចាំ​បាច់​ត្រូវ​រៀបចំ​ក្រុម​ឡើង​វិញ ដោយ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​​នាចុង​បញ្ចប់​នៃ​រដូវកាលខាង​មុខ។

គេ​បាន​ដឹង​ថា Xavi Hernandez មិន​ចង់​ដឹកនាំ​ការ​ប្រកួត​សំខាន់ៗ​របស់​ខ្លួន ដោយ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​កីឡាករ​វ័យ​ក្មេង​ច្រើន​ពេក​នោះ​ទេ ដូច្នេះ​ហើយ​គាត់​នឹង​ទាមទារ​ឲ្យ​មាន​ការ​ផ្ទេរ​កីឡាករ​ដែល​មាន​ទេពកោសល្យ​កម្រិត​ខ្ពស់ យ៉ាង​ហោច​ណាស់ 2 នាក់។

បេក្ខភាព​ទី 1 ដែល​គ្រូ​បង្វឹក Barcelona រូប​នេះ​ចង់​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​នាំ​យក​មក​នោះ​គឺ Bernardo Silva របស់​ក្លឹប Manchester City។ កុងត្រា​របស់​ខ្សែបម្រើ​ប្រយុទ្ធ Bernardo Silva ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2026 ដែល​មាន​តម្លៃ​លក់​ចេញ 50 លានអឺរ៉ូ។

បេក្ខភាព​ទី 2 គឺ Xavi ចង់​បាន​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល​ថ្មី​ម្នាក់​ទៀត ដែល​អាច​ជំនួស Sergio Busquets បាន​។ គ្រូ​បង្វឹក​របស់​ក្លឹប​កាតាឡាន់​រូប​នេះ សម្លឹង​មើល​កីឡាករ 2 រូប​គឺ Joshua Kimmich របស់​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich រឺ Martin Zubimendi របស់​ក្លឹប Real Sociedad។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២