Connect with us

បាល់ទាត់អន្តរជាតិ

មិន​ធម្មតា! លេង​ត្រឹម​តង់​ទី 1 ប៉ុណ្ណោះ Cristiano Ronaldo ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ (Hat-trick)

Published

on

កាល​ពីរំលង​អាធ្រាត​យប់​មិញ​នេះ គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ភ្ញៀវ Al-Nassr ជាមួយ​នឹង​ម្ចាស់​ផ្ទះ Abha ដែល​ជា​ការ​ប្រកួត​ជុំ​ទី 26 នៃ​ក្របខណ្ឌ Saudi Pro League។ ការ​ប្រកួត​នេះ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​របស់​​តារា​ឆ្នើម Cristiano Ronaldo។

យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់​​ក្នុង​តង់​ទី 1។ តារា​ឆ្នើម Cristiano Ronaldo បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​គូប្រកួត​នៅ​នាទី​ទី 11, 21, និង 42។ បន្ថែម​លើស​ពី​នេះ​ទៀត Cristiano Ronaldo ក៏​បាន​រួម​ចំណែក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង​ផង​ដែរ។

Cristiano Ronaldo ដែល​ត្រូវ​បាន​គេ​ដាក់​រហ័ស្សនាម​ថា “Mr. Hat-trick” បាន​ស៊ុត​បញ្ចូលទី 3 គ្រាប់ ក្នុង 2 ប្រកួត​ជាប់ៗ​គ្នា ខណៈ​ដែល​កាល​ពី​ប្រកួត​មុន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ក៏​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់​ដែរ ក្នុង​ជំនួប​ទល់​នឹង​ក្លឹប Al-Taawoun។ បច្ចុប្បន្ន Cristiano Ronaldo ដែល​មាន​វ័យ 39 ឆ្នាំ​បាន​ស៊ុត​បញ្ចូលទី​សរុប 36 គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​ទាំងអស់​របស់​ក្លឹប​នៅ​រដូវកាល​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២