បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 កំពុងចង់បានខ្សែការពារកណ្ដាល Levi Colwill
ក្លឹបហង្សក្រហម Liverpool និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើខ្សែការពារ Levi Colwill របស់តោខៀវ Chelsea ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅឆាប់ៗខាងមុខ។ នៅមុនរដូវកាលនេះចាប់ផ្ដើម Colwill ត្រូវបានដាក់ឲ្យខ្ចីជើងទៅ Brighton ប៉ុន្តែគាត់បានត្រឡប់មកវិញ និងទីបំផុតក៏បានក្លាយជាកីឡាករដ៏សំខាន់របស់ក្រុមនៅពេលនេះ។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានរស់នៅក្នុងទ្រនំជាមួយ Chelsea តាំងពីនៅអាយុ 9 ឆ្នាំម្ល៉េះ។ ដោយឡែក ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Levi Colwill គេបានមើលឃើញថា ខ្សែការពាររូបនេះអាចនឹងចាកចេញពី Stamford Bridge នៅចុងរដូវកាលខាងមុខ ខណៈដែលក្លឹបហង្សក្រហម Liverpool និង PSG កំពុងចង់ចុះហត្ថលេខាលើគាត់ជាខ្លាំង។
យោងតាមគេហទំព័រ GIVEMESPORT បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងរំពឹងថាពួកគេនឹងទទួលបានសំណើរដ៏ធំមួយសម្រាប់ការលក់ Colwill នៅក្នុងខែមិថុនានេះ។ បច្ចុប្បន្ន Liverpool និង PSG កំពុងសញ្ជឹងគិតថា តើត្រូវរកវិធីសាស្រ្ត និងដាក់តម្លៃបែបណាដើម្បីមានឱកាសចុះហត្ថលេខាលើកីឡាករវ័យ 21 ឆ្នាំរូបនេះបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como