Connect with us

បាល់ទាត់អន្តរជាតិ

Levi Colwill ព្រមាន​ថា ក្រុម​របស់​ខ្លួន​​នឹង​បញ្ចប់​កំណត់ត្រា​មិន​ទាន់​ចាញ់​របស់ Tottenham Hotspur

Published

on

ខ្សែការពារ Levi Colwill បាន​និយាយ​ព្រមាន​ទៅ​កាន់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នៅ​មុន​ការ​ប្រកួត Premier League ថ្ងៃ​ទី 7 ខែ​វិច្ឆិកា​​នេះ​ថា ក្លឹប​តោខៀវ Chelsea របស់​គាត់​មក​ទីក្រុងឡុងដ៍​ខាង​ជើង ដើម្បី​ជ័យ​ជំនះ និង​ទទួល​បាន 3 ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

យ៉ាង​ណា​មិញ Tottenham Hotspur នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​តោខៀវ Chelsea ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ថ្ងៃ​ទី 7 ខាង​មុខ​នេះ ខណៈ​ដែល​ក្រុម​របស់​លោក Ange Postecoglou កំពុង​សម្លឹង​មើលការ​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​បន្ត​ទៀត ជាមួយ​នឹង​ការ​កាន់កាប់​ក្នុង​តំណែង​ជា​កំពូល​តារា​ផង​ដែរ។

ទោះ​បី​ជា​នៅ​រដូវកាល​នេះ Chelsea មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ក៏​ដោយ Levi Colwill ជឿ​ថា ក្រុម​របស់​គាត់​នឹង​អាច​ដណ្ដើម​បាន 3 ពិន្ទុ​ពី Tottenham Hotspur ដែល​ជា​ក្រុម​កំពូល​តារាង។ កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​ធំ ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ដោយ​សារ​តែ​នេះ​ជា​ការ​ប្រកួត​ប្រជែង។ ពិត​ណាស់ ពួក​គេ​មាន​កីឡាករ​ល្អៗ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នោះ យើង​ក៏​មាន​ដែរ”។

Levi Colwill បាន​បន្ថែម​ទៀត​ថា៖ “យើង​លេង​បាន​ល្អ​ជាមួយ​ក្រុម​ធំៗ​ដូចជា Arsenal និង Liverpool។ យើង​មាន​វិធី​ដូច​គ្នា​នឹង​ការ​ប្រកួត​ជាមួយ​ក្រុម​ផ្សេង​ទៀត មិន​ខ្វល់​ថា​ពួក​គេ​ជា​ក្រុម​កំពូល​តារាង រឺ​​អត់។… វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២