Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មួយ​នៅ​លីគ​កំពូល​ហូឡង់ ត្រូវ​បាន​ពិន័យ​កាត់​ពិន្ទុ​រហូត​ធ្លាក់​ដល់​បាតតារាង

Published

on

ប្រធាន​សហព័ន្ធ​របស់​លីគ​កំពូល​នៃ​ប្រទេស​ហូឡង់ Eredivisie បាន​ដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្លឹប​ល្បីឈ្មោះ Vitesse ចំពោះ​ការ​បំពានច្បាប់​ចំណូល​ចំណាយ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ (Financial Fair Play)។ យោង​តាម​គេហទំព័រ​ផ្លូវការណ៍​របស់​ក្លឹប Vitesse បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេត្រូវ​បាន​កាត់ 18 ពិន្ទុ​ក្នុង​តារាង​លីគ។

ទោះជា​យ៉ាង​ណា​ក៏ដោយ ក្លឹប​នឹង​មិន​ប្តឹង​តវ៉ា​ចំពោះ​ការ​សម្រេច​ចិត្ត​ដាក់​ពិន័យ​នេះ​ទេ ដោយ​សារ​តែ​ការ​ប្រឹងតវ៉ា​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រថុយ​ក្នុង​ការ​បាត់បង់​អាជ្ញាប័ណ្ណ​របស់​ក្លឹប​ទាំង​ស្រុង ដែល​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ពី​ការ​ដក​ពិន្ទុ​ទៅ​ទៀត។ ក្រោយ​ការ​កាត់​ពិន្ទុ​រួច​ហើយ ក្លឹប Vitesse បាន​ធ្លាក់​ទៅ​ឈរ​នៅ​បាតតារាង​នៃ​លីគ​កំពូល។

បច្ចុប្បន្ន​ការ​ប្រកួត​ប្រជែង​នៅ Eredivisie បាន​ឈាន​ដល់​ជុំ​ទី 30 ហើយ។ ក្លឹប Vitesse មានត្រឹមតែ 17 ពិន្ទុ​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​ក្រុម​បាតតារាង​ទាំង​អស់ ពួក​គេ​មាន​ពិន្ទុ​តិច​ជាង​គេ។ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ 4 ដង​ទៀត​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ប្រហែល​ជា Vitesse មិន​អាច​គេ​ផុត​ពី​ការ​កាត់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី 2 ឡើយ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២