បាល់ទាត់អន្តរជាតិ
Jurgen Klopp លើកឡើងថា ពេលនេះក្រុមរបស់ខ្លួនត្រូវតែផ្តោតលើ Premier League ឡើងវិញ!!!
លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បាននិយាយបន្ទាប់ពីការការប្រកួតដែលក្រុមរបស់ខ្លួនបានធ្លាក់ចេញពីក្របខណ្ឌ UEFA Europa League វគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃ Atalanta ថា ពេលនេះក្រុមរបស់គាត់ត្រូវតែផ្ដោតការយកចិត្តទុកដាក់លើពានលីគជាសំខាន់។
ទោះជាយ៉ាងណាក៏ដោយ Liverpool ប្រឈមមុខនឹងការបញ្ចប់រដូវកាលដោយមិនបានឈ្នះពានសូម្បីតែមួយ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងឧបសគ្គដ៏សំខាន់នៅក្នុងលីគ ដោយនៅឈរក្នុងចំណាត់ថ្នាក់ស្មើគ្នាជាមួយ Arsenal តែមានគ្រាប់បាល់តិចជាង 3 គ្រាប់ និងចាញ់ពិន្ទុរបស់ Manchester City ចំនួន 2 ពិន្ទុ។
គ្រូបង្វឹកលោក Jurgen Klopp បាននិយាយថា៖ “យើងត្រូវតែផ្តោតលើ Premier League ឡើងវិញ ហើយចាប់ពីពេលនេះទៅ យើងត្រូវខិតខំប្រឹងប្រែងឈ្នះការប្រកួត… យើងមានពេលជាច្រើនថ្ងៃដើម្បីសម្រាកមុនពេលប្រកួតជាមួយ Fulham មកដល់”។
ប្រភព: Dailysports